ក្មេង​ស្រី​​ប្រាប់​ឪពុក​ថា ​លទ្ធផល​ប្រឡង​មិន​សូវ​ល្អ​ តែ​​ហេតុ​ផល​អាច​​​ធ្វើ​ឲ្យ​រំជួល​ចិត្ត!

ក្មេង​ស្រី​​ប្រាប់​ឪពុក​ថា ​លទ្ធផល​ប្រឡង​មិន​សូវ​ល្អ​ តែ​​ហេតុ​ផល​អាច​​​ធ្វើ​ឲ្យ​រំជួល​ចិត្ត!

ការ​រស់​នៅ​ក្នុង​សង្គម​សព្វ​​ថ្ងៃ​​គឺ​​មាន​គ្រប់​បែប​យ៉ាង អ្នក​ជីវភាព​ធូរ​ធារ​​ មធ្យម​ ឬ​​ក្រ​ខ្សត់​​។ ពេល​ខ្លះ​ដើម្បី​គ្រួសារ មនុស្ស​មួយ​ចំនួន​​​ត្រូវ​លះ​បង់​ពេល​វេលា​​ខ្លះ​ដើម្បី​រក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព។ វីដេអូ​ឃ្លិប​អប់​រំ​ខ្លី​​មួយ​ អាច​ឲ្យ​អ្នក​ស្រក់​ទឹក​ភ្នែក​ ពេល​តាម​ដាន​លើ​រឿង​ពិត​នៃ​​ខ្សែ​ជីវិត​របស់​ក្មេង​ស្រី​ចិន​​ម្នាក់​​​​។

 

ក្មេង​ស្រី​​ប្រាប់​ឪពុក​ថា ​លទ្ធផល​ប្រឡង​មិន​សូវ​ល្អ​ តែ​​ហេតុ​ផល​អាច​​​ធ្វើ​ឲ្យ​រំជួល​ចិត្ត!
 

 

Siew Fang ជា​ក្មេង​ស្រី​​កំព្រា​ម្ដាយ​​​ម្នាក់ រស់​នៅ​ជា​​​មួយ​ប្អូន​ៗ​ពីរ​​នាក់ និង​ឪពុក​ពិការ។ ដោយ​សារ​នាង​ជា​កូន​ស្រី​​ច្បង ហើយ​ឪពុក​នាង​​ពុំ​អាច​ធ្វើ​អ្វី​កើត​ទៀត​នោះ​ នាង​ត្រូវ​ដើរ​តួ​នាទី​រ៉ាប់រង​ច្រើន។ ជា​បង​ស្រី ជា​​អ្នក​មើល​ថែ​​ឪពុក​ពិការ​ជើង​​ ជា​អ្នក​​ចម្អិន​ម្ហូប​អាហារ​ បោក​គក់​សំលៀក​បំពាក់… និង​ត្រូវ​រ៉ាប់រង​​កាតព្វកិច្ច​ជា​ច្រើន​ទៀត។

 

​ជា​សិស្ស​វិទ្យាល័យ​ក្នុង​ឆ្នាំ​បញ្ចប់​ការ​សិក្សា តែ​ដើម្បី​​​​​​ជីវភាព​គ្រួសារ ​​​និង​ផ្គត់​ផ្គង់​ការ​សិក្សា​ផង​នោះ​​ Siew Fang ត្រូវ​ធ្វើ​ការ​ក្នុង​ហាង​នំ​មួយ​កន្លែង។​​ ​​​ Siew Fang មិន​ចោល​ទេ​ការ​សិក្សា​​​ នៅ​រៀង​រាល់​យប់​នាង​តែង​ខិត​ខំ​រៀន​សូត្រ​​ជា​​និច្ច។

 

​នៅ​ថ្ងៃ​មួយ​ឪពុក Siew Fang ​បាន​សួរ​​ពី​លទ្ធផល​ប្រលង​របស់​នាង។ Siew Fang បាន​ប្រាប់​ថា​​​ នាង​​ធ្វើ​មិន​បាន​ល្អ​ទេ​។ ឪពុក​នាង​រឹត​តែ​​​ខឹង​​ខ្លាំង​នៅ​ពេល​ Siew Fang ​ប្រាប់​ថា នាង​ចង់​ឈប់​រៀន​​ និង​រក​ការងារ​ធ្វើ។

 

ហេតុ​​ផល​នៅ​ពី​ក្រោយ​​​រឿង​នេះ​ ពេល​ឪពុក​​​ចូល​ក្នុង​បន្ទប់​នាង​ ហើយ​​បាន​ឃើញ​លទ្ធ​ផល​ពិត​​របស់​កូន​​ស្រី​ រហូត​ទប់​ទឹក​ភ្នែក​មិន​បាន……៕

 

 

 

ចុចអាន៖ អាច​ស្រក់​ទឹក​ភ្នែក! ទឹក​ចិត្ត​ឪពុក​គ​ថ្លង់​រើស​សំរាម ចិញ្ចឹម​កូន​ស្រី

ចុចអាន៖ អាច​ស្រក់​ទឹក​ភ្នែក! ជាង ៧​នាទី​បង្ហាញ​ពី​ការ​សង​គុណ​របស់​កូន​ប្រុស​ចំពោះ​ឪពុក

 

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ elitereaders​​​​​​​​​​​​​​​​​​​