សាលា​រាជធានី​ភ្នំពេញ​ ​ចាប់​ផ្តើម​​​ស្ថាបនា​ផ្លូវ ​និង​ដាក់​លូ​​នៅ​ផ្លូវ​លេខ​១៩២៨

រាជធានី​ភ្នំពេញ ៖ មន្ត្រី​​សាលា​រាជធានី​ភ្នំពេញ​ បានឱ្យ​​ដឹង​ថា ដោយ​មានការ​ជំរុញ​ពី​លោក ប៉ា សុ​ជាតិ​វង្ស ​ក្នុង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធ​នៅ​តំបន់​ខាង​​ជើង​ ​និង​ខាងលិចរាជធានី​ភ្នំពេញនោះ នៅ​ថ្ងៃ​ទី​១​ តុលា​​ នេះ សាលា​រាជធានី​ភ្នំពេញ​​ចាប់​ផ្តើម​​ការដ្ឋាន​ស្ថាបនា​ផ្លូវ ​និង​ដាក់​លូ​​នៅ​ផ្លូវ​លេខ​១៩២៨ ឬ​វិ​ថីម៉ុងឫ​ទ្ឋី​ចាប់ពី​រង្វង់​មូល​កាំ​កូ រហូត​ដ​ល់​ផ្លូវ​ភ្នំពេញ-​ហាណូយ ស្ថិតនៅ​ក្នុង​ខណ្ឌឫស្សីកែវ​ និង​ខណ្ឌ​សែន​សុខ ដើម្បី​​ជួយ​សម្រួល​​ចរាចរណ៍ដល់​ការ​ធ្វើ​ដំណើ​រ​ជូន​ប្រជាពលរដ្ឋ ។

គម្រោង​​ខាង​លើ​នេះ ​គឺ​ស្ថាបនា​ពង្រីក​ផ្លូវ​ទទឹង​១៥​ម៉ែត្រ ​ដែល​មាន​ប្រវែង២.៩៤៣​​ម៉ែត្រ ជា​ប្រភេទ​បេតុង​អារ​មេ កម្រាស់២០សង់ទី​​ម៉ែត្រ និង​ដាក់​លូ​ទំហំ១.៥​ម៉ែត្រ ប្រវែង ២៩៤៣​ម៉ែត្រ​ ។

សាលា​រាជធានី​ភ្នំពេញ ​ស្នើ​សុំ​ការ​យោគយល់​ចំពោះ​ការ​រំខាន​ដោយ​សកម្មភាព​ការដ្ឋាន និង​សូម​ចូលរួម​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ប្រជាពលរដ្ឋ អគ្គិសនី​កម្ពុជា រដ្ឋាករទឹក ប្រៃសណីយ៍​... ៕