ជាង​៥​ម៉ោង​ហើយ រក​មិនឃើញ​មុខសញ្ញា​ចោរប្លន់ សមត្ថកិច្ច​ដកថយ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ សមត្ថកិច្ច​ចម្រុះ​របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ បាន​ដកថយ​កម្លាំង​វិញ​ហើយ បន្ទាប់​ពី​ពុំ​រក​ឃើញ​មុខសញ្ញា​ចោរប្លន់​ម្នាក់ ដែល​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​នៅ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យ៉ាងណា​ក៏​ដោយ សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​កោះសន្តិភាព​បានឱ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា កម្លាំង​សមត្ថកិច្ច​មួយ​ចំនួន​តូច ក៏​នៅ​តែ​ដាក់​កម្លាំង​ឃ្លាំមើល​ទីតាំង ដែល​ជា​មុខសញ្ញា​ចោរប្លន់​សំងំ​លាក់ខ្លួន​ដដែល ។