សម្តេច​ក្រឡាហោម ស ខេ​ង និង​លោក​សម រ​ង្ស៊ី ផ្តើម​ជួប​គ្នា​ហើយ​នៅ​ប៉ុន្មាន​មុន​នេះ

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​គ្រោងទុក ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគច្រើន​និង​ភាគតិច​ក្នុង​សភា សម្តេច​ក្រឡាហោម ស ខេ​ង និង លោក សម រ​ង្ស៊ី បាន​ជួប​ពិភាក្សា​គ្នា​បន្ត​ទៀត​លើ​របៀបវារៈ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ឃុំ​-​សង្កាត់ ដែល​មេដឹកនាំ​ទាំង​ពីរ​មិន​ទាន់​បាន​ឯកភាព​គ្នា​នៅឡើយ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០១ តុលា ២០១៥ នេះ ។