គ.ជ.ប ទទួល​លទ្ធ​ផល​មួយ​ចំនួន​ធំ​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​នៅ​រសៀល​នេះ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៥នេះ ទទួលបានលទ្ធផលមួយចំនួនធំ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរបស់ខ្លួន។

យោងតាមផេកហ្វេសប៊ុករបស់អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា លទ្ធផលដែលទទួលបាននោះរួមមាន ៖ ពិនិត្យសម្រេចលើតារាងស្ថិតិប្រជាពលរដ្ឋ និងការិយាល័យបោះឆ្នោតប៉ាន់ស្មាន , បញ្ជីទីតាំងការិយាល័យបោះឆ្នោត និងចំនួនការិយាល័យចុះឈ្មោះបោះឆ្នោតប៉ាន់ស្មាន សម្រាប់ការចុះឈ្មោះ បោះឆ្នោតសាកល្បងឆ្នាំ២០១៥ , ពិនិត្យសម្រេចលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការផ្តល់លិខិតអញ្ជើញចូលរួមចុះឈ្មោះបោះឆ្នោតសាកល្បង , សេចក្តីព្រាងលិខិតអញ្ជើញចូលរួមចុះឈ្មោះបោះឆ្នោតសាកល្បង , សេចក្តីព្រាងប្រតិទិននៃការចែកលិខិតអញ្ជើញ ចូលរួមចុះឈ្មោះបោះឆ្នោតសាកល្បងឆ្នាំ២០១៥ ។

ប្រភពខាងលើបន្តថា គ.ជ.ប បានពិនិត្យសម្រេចលើសេចក្តីព្រាង លិខិតអនុញ្ញាតឲ្យចុះឈ្មោះបោះឆ្នោតសាកល្បង , ពិនិត្យសម្រេចលើសំណើសុំរបស់សមាគមន៍ ជ័យលាភីបញ្ញាជនកម្ពុជា ក្នុងការសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ ពេលចុះឈ្មោះបោះឆ្នោតសាកល្បងឆ្នាំ២០១៥ ៕

គ.ជ.ប ទទួល​លទ្ធ​ផល​មួយ​ចំនួន​ធំ​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​នៅ​រសៀល​នេះ

គ.ជ.ប ទទួល​លទ្ធ​ផល​មួយ​ចំនួន​ធំ​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​នៅ​រសៀល​នេះ