លោកឧត្តមសេនីយ៏ អាត់ ខែម ដឹក​នាំ​ក្រុម​គ្រូពេទ្យ​ចុះ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​សំ​រោង ស្រុក​អូរ​ជ្រៅ

បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ត្រី អាត់ ខែម នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥នេះ បានដឹកកម្លាំងនគរបាលខាងផ្នែកពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្ត ជាច្រើននាក់ចុះទៅពិនិត្យជំងឺ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅតាមភូមិមួយចំនួន របស់ឃុំសំរោង ស្រុកអូរជ្រៅ ព្រមទាំងការផ្តល់ថ្នាំសង្កូវ ជូនពួកគាត់ផងដែរ។

លោកឧត្តមសេនីយ៏ត្រី អាត់ ខែម បានថ្លែងថា បន្ទាប់ពីមានការណែនាំពីសុះណាក់លោកឧបនយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តរួចមក អំពីការគិតគូសុខភាពរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននោះ លោកបានដឹកនាំក្រុមគ្រូពេទ្យនៃស្នងការដ្ឋាន ចុះទៅកាន់ឃុំសំរោង របស់ស្រុកអូរជ្រៅ ដើម្បីពិនិត្យព្យាបាល ជំងឺជូនពួកគាត់ប្រមាណ២០០នាក់ មកពីភូមិមួយចំនួន។

ក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តនោះ លោកឧត្តមសេនីយ៏ស្នងការ បានអំពាវនាវអោយប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការថែទាំសុខភាពរបស់ខ្លួម តាមរយ:ការហូបស្អាត រស់នៅមានអនាម័យ ហើយបើមានជំងឺឈឺស្កាត់ម្តងៗនត្រូវអញ្ជើញទៅជួបគ្រូពេទ្យ ដែលនៅជិតផ្ទះរបស់ខ្លួនជាបន្ទាន់។

តាមរយ:សង្កេតមើលជាក់ស្តែងក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺនោះ ប្រជាពលរដ្ឋភាគច្រើនមានជងឺផ្តាសាយ ក្អក និងក្តៅខ្លួនជាដើម ហើយប្រជាពលរដ្ឋទាំងនោះ បានសរសើ និងសប្បាយចិត្តចំពោះការយកចិត្តទុកដាក់ របស់ស្នងការនគរបាលខេត្ត ដែលបានដឹកនាំក្រុមគ្រូពេទ្យមកព្យាបាលជំងឺជូនពួកគាត់នៅពេលនេះ៕