សម្តេច ស ខេង និង លោក សម រង្ស៊ី បន្តជួបជជែកគ្នា លើវិសោធនកម្មច្បាប់ បោះឆ្នោតឃុំ-សង្កាត់

ភ្នំពេញ៖ ដូចការណាត់ទុកនៅម៉ោង ៤ និង៥៤នាទីល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ ថ្នាក់ដឹកនាំតំណាងរាស្រ្តសំឡេងភាគច្រើន ដឹកនាំដោយ សម្តេចក្រឡា ហោម ស ខេង និងថ្នាក់ដឹកនាំតំណាងរាស្រ្តសំឡេងភាគតិច ដឹកនាំដោយ លោក សម រង្ស៊ី បានបន្តជួបជជែកគ្នា ទៀតហើយនៅវិមានរដ្ឋសភា។ ជំនួបនេះ នឹងធ្វើការពិភាក្សាទៅលើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតឃុំ-សង្កាត់ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។

កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងទៅ ថ្នាក់ដឹកនាំតំណាងរាស្រ្តសំឡេងភាគច្រើន និងភាគតិច បានជួបជជែកគ្នារួច ម្តងមកហើយ ទៅលើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ឃុំ-សង្កាត់នេះ។ កិច្ចពិភាក្សានៅខ្វែងគំនិតគ្នាទៅលើចំ ណុចចំនួន៥ មានដូចជាទី១៖ យុទ្ធនាការហែក្បួន, ទី២៖ ការលើកស្លាកគណបក្សនៅតាមទីសាធារណៈ, ទី៣៖ រយៈពេលនៃការឃោសនាបោះឆ្នោត, ទី៤៖ ពាក់ព័ន្ធទោសបញ្ញត្តិ, ទី៥៖ ការដាក់ពិន័យជាដើម៕