​ម៉ូតូ​​​២គ្រឿង​បោលបុកគ្នា ​បណ្តាល​ឱ្យ​​ម្ចាស់​​ទាំង​សង​​​​ខាង​សន្លប់​​ស្តូកស្តឹង

ខេត្តស្វាយរៀង​ ៖​ មាន​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​​ទាំង​២​នាក់​ ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣០ ​កញ្ញា ​២០១៥ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ត្រង់​ចំណុច​ភូមិ​ទូល​អង្គប់​ ឃុំ​សំបួរ​ ស្រុក​ស្វាយ​ទាប​ ។

​មន្ត្រី​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​យុវជន​ម្នាក់​ឈ្មោះ​ ម៉េ​ត មាត ​​អាយុ​២៨​ឆ្នាំ ​រស់​នៅ​​ក្នុង​ភូមិ​ចុង​ព្រែក​ សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​ បើក​ម៉ូតូ​​ម៉ាក​ហុងដា​វ៉េវ ​ព​ណ៌ក្រហម​ គ្មាន​ស្លាក​លេខ​ មួយ​គ្រឿង ​ធ្វើ​ដំណើរ​​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ពី​​កើត​ទៅ​លិច​ក្នុង​ល្បឿន​​លឿន ​លុះ​​មក​ដល់​កន្លែង​​កើតហេតុ​​ក៏​​​មាន​​ម៉ូតូ​ម៉ាកហុងដា ធុន​​សេ​១២៥​​ ពណ៌ខ្មៅ ​គ្មាន​ស្លាក​លេខ​​ដូច​គ្នា បើកបរ​​ដោយ​យុវជន​​ឈ្មោះ​ ពេ​ជ ​សានី​ ​​អាយុ​២២​ឆ្នាំ​ ជា​កម្មករ ​រស់​នៅ​ក្នុង​​ភូមិ​ទួល​អង្គប់​ ឃុំ​សំបួរ​ ​បុក​ពេញ​ទំហឹង ​បណ្តាលឱ្យ​​រង​របួសធ្ងន់​​សន្លប់​ស្តូក​ស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ​ទាំង​​២នាក់​​​​តែ​ម្តង ។

​​ក្រោយ​កើតហេតុ ​​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​​​​អ្នក​រង​គ្រោះ​ទាំង​២នាក់​​យក​ទៅ​សង្គ្រោះ​នៅ​​​មន្ទីរពេទ្យ​ខេត្ត​ ។ ចំណែក​​ម៉ូតូ​​ទាំង​២​គ្រឿង​ ​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការដ្ឋាន​​នគរ​បាល​ស្រុក​ស្វាយ​ទាប ​ដើម្បី​រង់​ចាំ​ការ​​ដោះស្រាយ​តាម​​ផ្លូវ​ច្បាប់​​ ៕​