មុន​នេះ​! យុវជន​ម្នាក់​កំពុង​ជិះ​ម៉ូតូ ត្រូវ​ជន​បង្ក​១​ក្រុម​យក​ដុំ​ថ្ម​វាយ​ពីក្រោយ​ខ្នង​ដួល​ប្រកាច់​ពេញ​ផ្លូវ

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ អម​ដោយ​ម៉ូតូ​មិត្តភក្តិស្រីៗមួយ​គ្រឿង​ទៀត ​​ត្រូវបាន​​ជន​ក្រុម​ទៀត​​​ជិះ​តាម​ពីក្រោយ​​យក​ដុំ​ថ្ម​យ៉ាង​ធំ​​មក​វាយ​ពីក្រោយ​ខ្នង បណ្តាល​ឱ្យ​ដួល​ចុកចាប់​ពេញ​​ផ្លូវ ដែល​ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​០១ តុលា ២០១៥ នេះ ស្ថិត​នៅ​ម្តុំ​ស៊ុប​អាស៊ី ប្លុក​កាស៊ីណូ​ហ្គោ​ល​ឌិន ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ទោះបីជា​យ៉ាងណា គេ​មិនដឹងពី​​​​មូលហេតុ​​​នោះ​ទេ ហើយ​ក្រុម​ជន​បង្ក​ទាំងនោះ ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​​អស់ ។ ដោយឡែក​ជន​រង​គ្រោះ ​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ឯកជន​ដែរ ដោយគេ​​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នោះទេ តែ​មាន​​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព