នៅប៉ុន្មាននាទី​ខាងមុខនេះ​ សម្តេចក្រឡាហោម ​ស ខេង​ និង លោក សម រង្ស៊ី​ ​ជួបគ្នានៅរដ្ឋសភា

រាជធានីភ្នំពេញ ​៖ បើគ្មានការប្រែប្រួលនោះទេ​ ប្រធានក្រុមតំណាង​រាស្រ្តភាគច្រើននិង​ភាគតិចក្នុងសភា ​សម្តេចក្រឡាហោម​ ស ខេង ​និង លោក សម រង្ស៊ី ​នឹងជួបពិភាក្សា​គ្នាបន្តទៀត​លើរបៀបវារៈ​វិសោធនកម្មច្បាប់​បោះឆ្នោតឃុំ-សង្កាត់​ដែលមេដឹកនំាទំាងពីរ​មិនទាន់បានឯកភាពគ្នានៅឡើយ​ ។​

តាមគម្រោង​ជំនួបខាងលើនឹងប្រព្រឹត្តទៅ​នៅម៉ោង៥ល្ងាចថ្ងៃទី០១​ តុលា ២០១៥ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕