នំ​រ៉ូ​ទី​ធ្វើ​ឲ្យ​ឪពុក​បង្កើត​សម្លាប់​កូនស្រី​ខ្លួនឯង​យ៉ាង​ឃោរឃៅ​

សព​ក្មេងស្រី​អាយុ ១២ ឆ្នាំ ត្រូវបាន​គេ​រកឃើញ​ក្រោយ​មន្ទីរពេទ្យ Mayo ទីក្រុង Lahore ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ។​​ប៉ូលីស​បាន​ប្រាប់​ឲ្យ​ដឹងថា ឪពុក​បង្កើត និង បងប្រុស​ជា​អ្នក​សម្លាប់​ក្មេងស្រី​អភ័ព្វ ហើយ​បាន​ព្យាយាម លាក់បាំង​អំពើ​ឪ​ក្រិ​ដ្ឋ​របស់ខ្លួន ដោយ​ប្រាប់ថា ក្មេងស្រី​នោះ​ត្រូវបាន​គេ​ចាប់ខ្លួន រួច​សម្លាប់ចោល ។

ដោយសារតែ កាយវិការ និង ពាក្យសម្តី​គួរ​ឲ្យ​សង្ស័យ ប៉ូលីស​ក៏បាន​បញ្ជូន​ភ្នាក់ងារ​សម្ងាត់​ស៊ើ​ប​រឿងក្តី​នេះ​បន្ថែម រហូត​ត្រូវ​កោះ ហៅ​ជនល្មើស​ខាងលើ​ទាំង​ពីររូប​ទៅ​ជួប​សាកសួរ​បន្ថែម ហើយ​វា​ក៏​មិន​ប្រើពេល​យូរ​ដែរ សម្រាប់​ឲ្យ​ជនល្មើស សារភាពថា ខ្លួន​ជា​អ្នក​សម្លាប់​ក្មេងស្រី​នោះ ។

អ្វី​ដែលជា​រឿង​មិនគួរ​ឲ្យ​ជឿ​នោះ គឺ​ជនល្មើស​បានសម្លាប់​ជន រងគ្រោះ​ក៏​ព្រោះតែ​នាង​មិន​ព្រមធ្វើ​នំ​រ៉ូ​ទី​ឲ្យ​ពួកគេ ហើយ​អ្នកជិតខាង​របស់​ពួកគេ​ក៏បាន​បញ្ជាក់ប្រាប់​ដែរ​ថា ឪពុក​តិរច្ឆាន​ខាងលើនេះ តែងតែ​ប្រើប្រាស់​អំពើហិង្សា​លើ​កូន និង ប្រពន្ធ​ជារឿយៗ ៕ថា​វរិ​ទ្ធ​