ក្រឡេកទៅមើលក្រុម EV Bandកាលពីជាង១០ឆ្នាំមុន

ពេលវេលាបានកន្លងផុតទៅជាង១០ឆ្នាំទៅហើយបណ្តាយុវវ័យដែលធ្លាប់ស្គាល់ក្រុម EV Band ពិតជាដឹងថាមានអ្នកណាខ្លះដែលនៅក្នុងក្រុមនោះហើយមកដល់ពេលនេះនៅសល់ប៉ុន្មាននាក់ដែលបន្តរក្សារបានប្រជាប្រិយភាពខ្លួនក្នុងពិភពសិល្បៈទៀត។តាំងពីឆ្នាំ២០០០ដែលក្រុម EV Band បានបង្កើតឡើងដោយក្នុងនោះរួមមានសមាជិក៥នាក់គឺ យក់ ឋិតរដ្ឋា,ឱក សុគន្ធកញ្ញា,ឃុំ ប៉ុណ្ណាដែត,សែម សង្វាតនិងប៊ូ វិចិត្រ។

ប៉ុន្តែបានរយៈប្រមាណជា២ ឆ្នាំ ក្រុមនេះក៏បែកខ្ញែកគ្នាដោយគិតទៅមានរយៈពេលជាង១០ឆ្នាំទៅហើយនិងគិតមកដល់ពេលនេះគេ ឃើញមានតែ២នាក់ប៉ុណ្ណោះដែលនៅបន្តចាប់អាជីពសិល្បៈពោលគឺ ឱក សុគន្ធកញ្ញា កំពុងក្លាយជាអ្នក ចម្រៀងល្បីម្នាក់ប្រចាំនៅផលិតកម្មរស្មីហង្សមាសនិង យក់ ឋិតរដ្ឋា​ ដែលកាលពីនៅក្នុងផលិតកម្ម រស្មីស្ទឹងសង្កែនាងគឺជាតារាលេចធ្លោម្នាក់ក្នុងក្រុមហើយពេលនេះនាងក៏ជាអ្នកចម្រៀងម្នាក់ក្នុងផលិត កម្មរស្មីហង្សមាសដែរ។

ដោយឡែកចំពោះអតីតអ្នកចម្រៀងប្រុសៗក្នុងក្រុម EV Band​ ទាំងលោក ឃុំ ប៉ុណ្ណាដែត,សែម សង្វាតនិងប៊ូ វិចិត្រ បានបាត់មុខពីពិភពសិល្បៈលែងមានឈ្មើបោះសម្លេងដូចមុនទៀត។

ដើម្បីរំលឹកទៅដល់អតីតក្រុម EV Band​ ថាតើកាលពីជាង១០ឆ្នាំមុនយ៉ាងណាសូមនាំគ្នាតាម ដានទស្សនាឃ្លីបវីដេអូរបស់ផលិតកម្មរស្មីស្ទឹងសង្កែជាមួយបទចម្រៀង«យើងជាយុវវ័យ»ដែលជាបទល្បីនិងពេញនិយមកាលជំនាន់នោះដូចតទៅ៕ ដេវីត