កម្លាំងនគរបាល​បន្តចុះ​ឃាត់​អ្នក​ជិះម៉ូតូ ធំតូច ដែល​បំពាក់​បំពង់​សីុ​មាំង ឮ​ខ្លាំងៗ​រំខាន ដល់​ប្រជា​ពល​រដ្ឋ

បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ អាត់ ខែម បានថ្លែងអោយដឹងថា កម្លាំងផ្នែកអន្តរាគមន៏របស់លោក សហការជាមួយនគរបាល តាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក បានបន្តយុទ្ធនាការ ចុះឃាត់អ្នកជិះម៉ូតូ ទាំងធន់ធំ និងតូចដែលបំពាក់បំពង់សីុមាំុង ឮសំឡេងខ្លាំងៗ រំខានដល់ការដេកពួន សម្រាក និងសិង្ហរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃជាដើម។

ជាក់ស្តែងនៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥នេះ កម្លាំងនគរបាលរបស់លោក បានឃាត់អ្នកជិះម៉ូតូធន់ធំ ចំនួន៣គ្រឿងដែលបំពាក់បំពង់សីុមុាំង យកមកអប់រំ និងធ្វើកិច្ចសន្យា ហើយអោយម្ចាស់ម៉ូតូទាំងនោះ ទៅយកបំពង់សីុមាំុងដើម មកបំពាក់វិញ រួចទើបអនុញ្ញតិអោយយកម៉ូតូទៅវិញ។

លោកឧត្តមសេនីយ៏ស្នងការបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កម្លាំងរបស់យើងបានចុះទាំងយប់ទាំងថ្ងៃ ដើម្បីតាមឃាត់ម៉ូតូទាំងឡាយណា ដែលមានការបំពាក់ បំពង់សីយមាុំងខុសបច្ចេកទេសយ៉ាងដូច្នេះ មិនអោយធ្វើទៅទៀតឡើយនាំរំខានដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំងឺនៅតាមមន្ទីរពេទ្យជាដើម ពេលដែលពួកគេបានជឹះម៉ូតូ ឆ្លងកាត់នោះ៕