លក្ខណៈសម្បត្តិរបស់ Huawei G7 Plus

លក្ខណៈសម្បត្តិរបស់ Huawei G7 Plus

G7 Plus គឺជាស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Huawei ដែលបានរចនារូបរាងកាន់តែស្អាត រាងស្តើង បានភ្ជាប់មកនូវបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃដើម្បីជាសុវត្ថិភាពដល់អ្នកប្រើប្រាស់ អេក្រង់ធំ ងាយស្រួលមើលរូបភាព វីដេអូ និងលេង Game បានច្បាស់ត្រជាក់ភ្នែកយ៉ាងជក់ចិត្ត វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS 5.1.1 (Lollipop)។ G7 Plus នាំមកនូវកាមេរ៉ាទំហំ ១៣មេកាភិចសែល អមជាមួយ Flash ប្រភេទ Dual-LED អាចអោយយើងថតរូប ថតវីដេអូ បានយ៉ាងច្បាស់ មិនថាពេលថ្ងៃ រឺពេលយប់ ។ ស៊ីភីយូរបស់ G7 Plus ជាប្រភេទ Octa-core រ៉េមទំហំ ៣ជីកាបៃ ដែលធ្វើអោយការដោនឡូត Game កម្មវិធី បានយ៉ាងលឿន ព្រមទាំងការលេង Game និងប្រើប្រាស់កម្មវិធី ដោយរលូនផងដែរ ។ ចំនែកមេម៉ូរីម៉ាស៊ីនរបស់វាវិញ មានទំហំ ៣២ជីកាបៃ សំរាប់ផ្ទុកឯកសារបានកាន់តែច្រើន ហើយក៏អាចបន្ថែមនូវមេម៉ូរីក្រៅបានផងដែរ ។ G7 Plus បាននាំមកនូវ ៣ព៌ណសំរាប់យើងជ្រើសរើសគឺ ពណ៌មាស ពណ៌ស និងព៌ណខ្មៅ ។
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ ​Huawei G7 Plus ដែលមានដូចខាងក្រោម៖

-គាំទ្រ : GSM / HSPA / LTE
-អេក្រង់ : 5.5 inches
-បន្ទះឈីប : Snapdragon 615
-CPU : Octa-core 1.7 GHz Cortex-A53
-RAM : 3 GB
-Memory ខាងក្នុង : 32 GB
-Memory ខាងក្រៅៈ
-កាមេរ៉ាក្រោយ : 13 MP (dual-LED)
-កាមេរ៉ាមុខ : 5 MP
-ថាមពលថ្ម : Non-removable Li-Ion 3000 mAh
-ប្រព័ន្ធប្រតិបត្តិការ : Android OS 5.1.1
-ពណ៌ : Black, White, Gold
---------------------------------------
ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus លក្ខណៈសម្បត្តិរបស់ Huawei G7 Plus
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com លក្ខណៈសម្បត្តិរបស់ Huawei G7 Plus

ចុះថ្ងៃទី 01 ខែតុលា ឆ្នាំ 2015 Sovann2

លក្ខណៈសម្បត្តិរបស់ Huawei G7 Plus
លក្ខណៈសម្បត្តិរបស់ Huawei G7 Plus