បឹង​កេត​​យក​បាន​ ៣​ពិន្ទុ​​ពី​ស៊ីម៉ាក់ ខណៈ​ការពារ​ជាតិ​​ចាញ់​​ណាហ្គាវើល ២-០​


បឹង​កេត​​យក​បាន​ ៣​ពិន្ទុ​​ពី​ស៊ីម៉ាក់ ខណៈ​ការពារ​ជាតិ​​ចាញ់​​ណាហ្គាវើល ២-០​

ក្លិប​បាល់ទាត់​បឹង​កេត​អង្គរ​បាន​យក​ឈ្នះ​ក្រុម​ស៊ីម៉ាក់​​​​ដោយ​លទ្ធផល​២-០ ​នៅ​ពហុ​កីឡដ្ឋាន​​ជាតិ ខណៈ​ក្រុម​ក្រសួង​ការពារ​ជាតិ​ ​បាន​​ចាញ់​ក្រុម​​​ណាហ្គាវើល​ក្នុង​ដី​ខ្លួន​ឯង២-០​ សម្រាប់​ការ​ប្រកួត​បាល់ទាត់​លីក​កំពូល​របស់​កម្ពុជា​សប្ដាហ៍​ទី២០​ក្នុង​ជើង​ទី​២។

 

បឹង​កេត​​យក​បាន​ ៣​ពិន្ទុ​​ពី​ស៊ីម៉ាក់ ខណៈ​ការពារ​ជាតិ​​ចាញ់​​ណាហ្គាវើល ២-០​ក្រុម​បឹង​កេត​អង្គរ

 

​​ក្នុង​តង់​ទី១ ក្រុម​បឹង​កេត​អង្គរ​មិន​អាច​​ធ្វើ​អ្វី​ទៅ​លើ​​ក្រុម​ស៊ីម៉ាក់​បាន​ឡើយ​ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ ​០-០​។ ​ការ​ប្រកួត​ចាប់​ផ្ដើម​​ក្នុង​តង់​ទី២ ​បាន​​តែ​៣​នាទី ខ្សែ​ប្រយុទ្ធ​ ឃួន​ ឡាបូរ៉ាវី​ ទម្លាយ​សំណាញ់​ទី​បាន ១​គ្រាប់​នាំ​មុខ​ក្រុម​ស៊ីម៉ាក់​១-០ នៅ​នាទី៤៨​ ​​​គ្រាប់​ទី២​​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា នាទី ៥៥ ​​និង​គ្រាប់​ទី ៣​រកបាន​ដោយ​កីឡាករ​ជន​ជាតិ​ជប៉ុន Yuya Wada នាទី​៩០+៣។ ចប់​​ការ​ប្រកួត​ បឹងកេត​​បាន​៣​ពិន្ទុ​ពេញ​ បន្ទាប់​ពី​ឈ្នះ​ស៊ីម៉ាក់ ២-០។

 

ចំណែក​នៅ​ស្តាត​ចាស់​វិញក្រុម​ឡើង​ជើង​ក្រសួង​ការពារ​ជាតិ​បាន​ប្រកួត​ចាញ់​ក្រុម​ណាហ្គាវើល​​ដោយ​លទ្ធផល ២-០។ នៅ​តង់​ទី​១ ក្រុម​ទាំង​ពីរ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ឡើយ ប៉ុន្តែ​ចូល​តង់​ទី​២ ណាហ្គាវើល​បាន​ទម្លាយ​សំណាញ់​ទី​របស់​ម្ចាស់​ផ្ទះ​ការពារ​ជាតិ​២​គ្រាប់​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ ទៀប វឌ្ឍនៈ​ ទាំង​ពីរ​គ្រាប់៕​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​