កម្មករសំណង់ម្នាក់ ស្រែក​ហ៊ោរ​ពេញ​ការ​ដ្ឋាន ខណៈ​ដឹង​ថា ឈ្នះ​២​ម៉ឺន​ដុល្លារ​អាមេរិក ពី​សែល​កាត

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៩ ស្ថិតក្នុងបរិយាកាស ដែលមេឃកំពុងតែភ្លៀង និងជាពេលវេលាទទួល ទានអាហារពេលល្ងាចនោះ បុរសជាកម្មករសំណង់ម្នាក់ បានភ្ញាក់យ៉ាងខ្លាំង បន្ទាប់ពីមានអតិថិជន និងក្រុមហ៊ុនសែលកាត បានប្រាប់ថាគាត់ឈ្នះរង្វាន់ ២ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនសែលកាត។

បុរសជាកម្មករសំណង់ដែលមានស្រុកកំណើតនៅឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពុងស្ពឺ លោក យ៉ែម គា បានសម្តែងការត្រែកអរយ៉ាងខ្លំាង នៅដឹងថាឈ្មោះទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិក សម្រាប់ការប្រើប្រាស់ និងចូលរួមលេងនៅក្នុងកម្មវិធី ”ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ”។

លោក យ៉ែម គា បានឲ្យដឹងថា គាត់មិនបានទស្សនាកម្មវិធី ចាប់រង្វាន់នោះទេ តែបានដឹងថាឈ្នះ ដោយដោយសារតែខាងក្រុមហ៊ុន និងអតិថិជនជាច្រើន បានខលមកប្រាប់ខ្ញុំ ខណៈពេល កំពុងហូបបាយជាមិត្តភក្តី ក្នុងការដ្ឋានសំណង់មួយ នៅរាជធានីភ្នំពេញ។ លោកថា ដំណឹងនេះ បានធ្វើឲ្យខ្ញុំឈប់ហូបបាយ លោតកញ្ជេង និងស្រែហ៊ូយ៉ាងខ្លំាងធ្វើឲ្យមានការភ្ញាក់ផ្អើពេញការដ្ឋាន ហើយពេលនោះ ខ្ញុំក៏ប្រញាប់រួសរាន ខលទៅផ្ទះប្រាប់ឪពុកម្តាយ នៅឯស្រុកឲ្យគាត់បានដឹង ក៏សប្បាយរហូតដល់ហូបបាយលេងបាន សម្រាកមិនបាន។

លោកបន្តថា ទឹកប្រាក់២ម៉ឺនដុល្លារអាមេរិកសម្រាប់ខ្ញុំ និងក្រុមគ្រួសារ ពិតជាមិនដែលបានស្គាល់ នូវទឹកប្រាក់ដ៏ច្រើននេះទេ ហើយពេលនេះខ្ញុំបានស្គាល់ ហើយខ្ញុំយកទៅទិញគោ ដីស្រែ ធ្វើផ្ទះឲ្យបានស្អាត។

ជាចុងក្រោយ ខ្ញុំក៏សួមអរគុណក្រុមហ៊ុនសែលកាត ដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាស ឲ្យអ្នកដែលប្រើប្រាស់ នូវសេវាទូរស័ព្ទចល័តមួយនេះ៕

កម្មករសំណង់ម្នាក់ ស្រែក​ហ៊ោរ​ពេញ​ការ​ដ្ឋាន ខណៈ​ដឹង​ថា ឈ្នះ​២​ម៉ឺន​ដុល្លារ​អាមេរិក ពី​សែល​កាត