ក្មួយ​ប្រុស​បុរស​ខ្លាំង​ម្នាក់​ដែល​ធ្វើ​ប៉ូលិស​ថ្នាក់ឧត្តម​សេនីយ៍​ ទទួល​បានការ​តែងតាំង​តំណែង​ថ្មី​

​ក្មួយ​ប្រុស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក​ ហ៊ុន​ សាន​ បង​បង្កើត​បុរស​ខ្លាំង​ម្នាក់​ ដែល​ជា​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ មាន​ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ គឺ​លោក​ឧត្តមសេនីយ៍ត្រី​ ហ៊ុន​ ជា​ ត្រូវ​បាន​តែងតាំង​មុខ​តំណែង​ថ្មី​នៅ​ក្នុង​ក្រសួងមហាផ្ទៃ​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ ហ៊ុន​ ជា​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​៥៥៥៥៥​ អតីត​ជា​អនុប្រធាន​នាយកដ្ឋាន​ចារកម្ម​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​ថ្មី​ជា​អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ ដោយ​អនុក្រឹត្យ​លេខ​៨៩៩​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៥​ ៕​

ក្មួយ​ប្រុស​បុរស​ខ្លាំង​ម្នាក់​ដែល​ធ្វើ​ប៉ូលិស​ថ្នាក់ឧត្តម​សេនីយ៍​ ទទួល​បានការ​តែងតាំង​តំណែង​ថ្មី​