ឯកឧត្តម​មេធាវី​ សុក​ ស៊ី​ផា​ន់​ណា​ ទទួល​បាន​សិទ្ធិ​បើក​មន្ទីរ​សារការី​

​ឯកឧត្តម​ មេធាវី​ សុក​ ស៊ី​ផា​ន់​ណា​ អត្តលេខ​០៣៩​ បម្រើ​ការងារ​នៅ​ការិយាល័យ​មេធាវី​ សុក​ ស៊ី​ផា​ន់​ណា​ និង​សហការី​ ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អាណត្តិ​ទី​៧​ និង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​តែងតាំង​ជា​សារការី​ ដើម្បី​ដឹកនាំ​មន្ទីរ​សារការី​ សុក​ ស៊ី​ផា​ន់​ណា​ (Sok​ Siphana​ Notary​ Public)​ ដោយ​អនុក្រឹត្យ​លេខ​១១៨​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​

​នៅ​ពេល​ចាប់ផ្តើម​ប្រតិបត្តិការ​សកម្មភាព​របស់​ខ្លួន​ មន្ទីរ​សារការី​ សុក​ ស៊ី​ផា​ន់​ណា​ ត្រូវ​រាជរដ្ឋាភិបាល​បង្គាប់​ឲ្យ​តម្កល់​ប្រាក់​ចំនួន​៦០០​លាន​រៀល​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ សម្រាប់​ធានា​ការ​ទទួលខុសត្រូវ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​ ។​

​មន្ទីរ​សារការី​ សុក​ ស៊ី​ផា​ន់​ណា​ មាន​តួនាទី​ និង​ភារកិច្ច​ដូច​តទៅ​ ៖

-​ទទួល​ធ្វើ​កិច្ចសន្យា​ ឬ​លិខិតគតិយុត្ត​ទាំងឡាយ​ដែល​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​គ្រប់​ប្រភេទ​ត្រូវការ​
-​ផ្តល់​ប្រឹក្សា​យោបល់​ចំពោះ​កិច្ចការ​ពាណិជ្ជកម្ម​ វិនិយោគ​ កិច្ចការ​គ្រួសារ​ និង​ការ​គ្រប់គ្រង​ចាត់ចែង​ទ្រព្យសម្បត្តិ​
-​ផ្តល់​ការ​បញ្ជាក់​សុពលភាព​ចំពោះ​ការ​បង្កើត​ ឬ​កែប្រែ​លក្ខន្តិកៈ​ក្រុមហ៊ុន​ និង​នីតិបុគ្គល​គ្រប់​ប្រភេទ​
-​ផ្តល់​យថាភូត​ភាព​ដល់​លិខិតគតិយុត្ត​ ឬ​កិច្ចសន្យា​ ឬ​ឯកសារ​បកប្រែ​ទាំងឡាយ​តាម​ច្បាប់​តម្រូវ​ ឬ​តាម​ការ​ស្នើ​សុំ​របស់​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​គ្រប់​ប្រភេទ​
-​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​អនុវត្តន៍​ធ្វើការ​អនុវត្ត​ដោយ​បង្ខំ​នូវ​លិខិតគតិយុត្ត​ ឬ​កិច្ចសន្យា​ដែល​ទទួល​បាន​យថាភូត​ភាព​ពី​សារការី​
-​ទទួល​បាន​បញ្ជាក់​ការ​ចម្លង​ត្រឹមត្រូវ​តាម​ច្បាប់​ដើម​ នូវ​រាល់​លិខិតគតិយុត្ត​ ឬ​កិច្ចសន្យា​នានា​តាម​ច្បាប់​តម្រូវ​ ឬ​តាម​ការ​ស្នើ​សុំ​របស់​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​គ្រប់​ប្រភេទ​
-​បញ្ជាក់​ធានា​ហត្ថលេខា​ និង​កាលបរិច្ឆេទ​នៃ​លិខិតគតិយុត្ត​ ឬ​កិច្ចសន្យា​នានា​
-​ធ្វើ​សំណើ​ចុះបញ្ជី​ ឬ​ចុះ​លេខា​ចារឹក​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​
-​ទទួល​តម្កល់​ និង​រក្សា​ទុក​ច្បាប់​ដើម​នៃ​កិច្ចសន្យា​ លិខិត​ឯកតោភាគី​ផ្សេងៗ​ មតកសាសន៍​ និង​លិខិត​ស្នាម​គ្រប់​ប្រភេទ​
-​ចេញ​ច្បាប់​ចម្លង​នៃ​លិខិតយថាភូត​
-​និង​ទទួល​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​អនុញ្ញាត​ដោយ​ច្បាប់​ និង​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​ ៕​

ឯកឧត្តម​មេធាវី​ សុក​ ស៊ី​ផា​ន់​ណា​ ទទួល​បាន​សិទ្ធិ​បើក​មន្ទីរ​សារការី​