នាយ ឧត្តមសេនីយ៍ ប៉ុល សារឿន ជំរុញឲ្យ មេទ័ពទាំងអស់ ពង្រឹងកាន់តែខ្លាំង លើកិច្ចការពារជាតិ សម្រាប់ ភាពសុខសាន្ត របស់ពលរដ្ឋ

ភ្នំពេញ : នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានប្រាប់ទៅមេទ័ពទាំងអស់ ត្រូវពង្រឹងការងារ ឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំង លើកិច្ចការពារជាតិមាតុភូមិ ធ្វើយ៉ាងណារក្សាភាពសុខសាន្ត របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន នៅទូទាំងប្រទេស។

នៅកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ៩ខែ និងទិសដៅអនុវត្តន៍ការងារ ត្រីមាសទី៤ ឆ្នាំ២០១៥ នារសៀលថ្ងៃទី0១ ខែតុលា ឆ្នាំ២០១៥នេះ ប្រមុខកងទ័ពកម្ពុជា នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃទាំងឡាយ ដែលកងយោធពលខេមរភូមិន្ទសម្រចបាននូវភារកិច្ចធំៗ ជាច្រើនជូនប្រទេសជាតិ លើភារកិច្ចការពារជាតិ និងការចូលរួមទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា ដោយរក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អប្រសើរជូនសង្គមជាតិ។

នាយឧត្តមសេនីយ៏ ប៉ុល សារឿនបានបន្តថា កងយោធពលខេមរភូមិន្ទ បានគាំទ្ររាជរដ្ឋាភិបាល ដែលបានសម្រេចបង្កើត គណៈកម្មាការសម្របសម្រួល ការងារ ទទួលប្រគល់ នឹងផ្ទៀងផ្ទាត់ផែនទី រវាងផែនទី របស់ (អង្គការសហប្រជាជាតិ បារាំង និង គណបក្សប្រឆាំង) ឃើញថា ដូចគ្នាទៅនិងផែនទីរបស់ រាជរដ្ឋាភិបាលកំពុងប្រើប្រាស់ ដោយឈរលើគោល ការណ៍ច្បាប់ជាតិ-អន្តរជាតិ ព្រមទាំងលិខិតតូបការណ៍ពាក់ព័ន្ធ និងឯកសារច្បាប់ផ្លូវការដែលមានជាធរមាន។ ដូច្នេះកងយោធពលខេមរភូមិន្ទប្តេជ្ញាការពាររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ដោយឥតងាករេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
 
ក្នុងទិសដៅអនុវត្តការងារបន្ត អគ្គមេបញ្ជាការ រូបនេះបានបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការកសាងពង្រឹង ប្រៀបការពារជាតិ ឱ្យបានរឹងមាំលើគ្រប់វិស័យ ដោយដើរទន្ទឹមនឹងការ ជម្រុញកសាងបណ្តាកងឯកភាពទាំងអស់ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរក្សា អធិបតេយ្យភាពបូរណភាពទឹកដី រក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារភាពសុខសាន្តរបស់ប្រជាជន បង្កនូវបរិយាកាសអំណោយ ផលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។ យកចិត្តទុកដាក់ថែទាំកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ទាំងការបណ្តុះបណ្តាល ការហ្វឹកហ្វឺន ជីវភាពរស់នៅ ស្មារតី សម្ភារៈ សំដៅធ្វើឱ្យ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការ បំពេញភារកិច្ច ពិសេសគឺបណ្តាកងឯកភាពបំពេញ ការងារតាមព្រំដែន ទាំងដែនគោក ដែនទឹក ។ ពង្រឹងពង្រីកទំនាក់ ទំនងល្អជាមួយកម្លាំងប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗ ដោយសន្តិវិធី សំដៅកសាងព្រំដែនឱ្យក្លាយជាតំបន់ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕