អភិបាលខេត្តតាកែវ បញ្ជាឲ្យមន្ទីរការងារ ចុះធ្វើអធិការកិច្ច រោងចក្រ ដេរស្បែកជើងស៊ូ

តាកែវ៖ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានបញ្ជាឲ្យមន្រ្តីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះធ្វើ អធិការកិច្ចរោងចក្រដេរស្បែកជើងស៊ូ បន្ទាប់ពីក្រុមកម្មករបានតវ៉ា និងស្នើសុំរូបលោក ជួយអន្តរាគមន៍ឲ្យរោងចក្រ នេះ ទទួលយកមន្រ្តីសហជីពម្នាក់ចូលបម្រើការងារឡើវិញ។

ក្រុមកម្មករ កម្មការិនី រោងចក្រដេរស្បែកជើងស៊ូ ជាច្រើននាក់ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ បាននាំ គ្នាដង្ហែក្បួនទៅកាន់សាលាខេត្តតាកែវ ស្វែងរកកិច្ចអន្តរាគមន៍ពីអភិបាលខេត្តតាកែវ ទទួលយកមន្រ្តីសហជីពក្នុង  រោងចក្រម្នាក់ចូលបម្រើការងារឡើងវិញ បន្ទាប់ពីរោងចក្របានបញ្ឈប់នាពេលថ្មីៗនេះ។

ក្រោយឃើញក្បួនតវ៉ាដង្ហែដល់សាលាខេត្ត លោក ឡាយ វណ្ណៈ មិនបានបង្អែបង្អង់ ហើយក៏បានចេញមកជួបក្រុម  កម្មករ កម្មការិនី ព្រមទាំងធានាអះអាងជួយស្វែងរកដំណោះស្រាយជូនពួកគេផងដែរ។ លោកអភិបាលខេត្ត បាន ថ្លែងថា «បញ្ហាមួយចំនួន ដែលបងប្អូនកម្មករស្នើឲ្យអាជ្ញាធខេត្តជួយដោះស្រាយ អាជ្ញាធរ នឹងប្រឹងប្រែងឲ្យអស់ លទ្ធភាព ក្នុងការស្វែងរកដំណោះស្រាយជូនបងប្អូន»។

លោក ឡាយ វណ្ណៈ បានបញ្ជាក់ថា លោក នឹងឲ្យមន្រ្តីមន្ទីរការងារគេ ចុះធ្វើអធិការកិច្ចរោងចក្រនេះ ហើយមន្ទីរ  នឹងរាយការណ៍ជូនរូបលោក បន្ទាប់ពីធ្វើអធិការកិច្ចរួច។

លោក ឡាយ វណ្ណៈ ថែមទាំងថ្លែងផ្តល់នូវភាពកក់ក្តៅជូនក្រុមអ្នកតវ៉ាទៀតថា រូបលោក នឹងនៅឈរខាងកម្មករជា  និច្ច។ «បើទោះបីជាច្បាប់បានតម្រូវឲ្យអាជ្ញាធរ ស្ថិតនៅចំណុចកណ្ដាល នៃភាគីរោងចក្រ និងក្រុមកម្មករយ៉ាងណា ក៏ដោយ ក៏ប៉ុន្តែអាជ្ញាធរ នឹងឈរនៅខាងបងប្អូនកម្មករ ប្រសិនបើដូចការលើកឡើងរបស់កម្មករ ដែលថា ខាងភាគី រោងចក្រជិះជាន់កម្លាំងពលកម្មកម្មករ ដោយបង្ខំឲ្យផលិតលើសពីសមត្ថភាពរបស់បងប្អូន»។

លោកអភិបាលខេត្ត ដែលមានវ័យក្មេងខ្ចីជាងគេរូបនេះ ក៏បានលើកទឹកចិត្តឲ្យកម្មករ បើមានបញ្ហាជិះជាន់ ឬ គាប សង្កត់ណាមួយ គួរនាំគ្នាមកជួបមន្ទីរជំនាញ ឬនាំគ្នា ទៅកាន់សាលាខេត្តតាកែវផ្ទាល់តែម្ដង ដើម្បីឲ្យអាជ្ញាធរ ដែល ជាអ្នកបម្រើប្រជាពលរដ្ឋ ជួយដោះស្រាយបញ្ហា ប្រសើរជាងទៅពឹងពាក់សហជីព៕