CNRPមិន​ទាន់​បង្ហាញ​ទី​តាំង​ដី​​សាង​សង់​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ​ ខណៈ​ជិត​ដាច់ឆ្នាំ

ភ្នំពេញ៖ គណបក្សសង្រ្គោះជាតិ (CNRP) មិនទាន់បង្ហាញទីតាំងដីនៃការ កសាងស្ថានីយទូរទស្សន៍ព្រះអាទិត្យនៅឡើយទេ ខណៈថ្នាក់ដឹកនាំគណបក្សប្រឆាំង មួយនេះអះអាងថា ទូរទស្សន៍ដែលមិនផ្សព្វផ្សាយគ្រឿងស្រវឹង ហើយផ្សាយតែព័ត៌មានដែលមានតម្លាភាពនោះ នឹងលេចចេញជារូបរាងនៅដើមឆ្នាំនេះ ឬដើមឆ្នាំ២០១៦ខាងមុខ។

ទូរទស្សន៍បក្សប្រឆាំងមួយនេះ មានការសហការពីក្រុមហ៊ុនទូរទស្សន៍ឯកជនមួយ ដែលបានទទួលអាជ្ញាបណ្ណ ពីក្រសួងព័ត៌មាន ហើយក៏ជាលទ្ធផលមួយទៀត នៃវប្បធម៌សន្ទនាដែលជាកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូលទាំងពីរកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤កន្លងមក។

លោក យឹម សុវណ្ណអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ថា “ចាំដល់ពេលគណបក្សសម្រេច ចាំយើងជូនជាព័ត៌មាន ប៉ុន្តែពេលនេះ មិនទាន់មានការសម្រេចនៅឡើយទេ(ទីតាំងដី)”។

បើតាមមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិដើមទុន នៃការបង្កើតទូរទស្សន៍ត្រូវការ៣លានដុល្លារ ខណៈបច្ចុប្បន្នប្រាក់វិភាគទានដែលទទួលបាន ពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសប្រហែល ជាជិត១លានដុល្លារ៕

CNRPមិន​ទាន់​បង្ហាញ​ទី​តាំង​ដី​​សាង​សង់​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ​ ខណៈ​ជិត​ដាច់ឆ្នាំ