លោក សួន សេរីរដ្ឋា នឹង​រៀប​ចំ​សន្និ​សីទ​កាសែត​នៅ​ម៉ោង​៩ព្រឹក​ថ្ងៃ​ស្អែក

ភ្នំពេញ៖ ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា នឹងរៀបចំសន្និសីទកាសែតនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥វេលាម៉ោង៩ព្រឹក នាទីស្តីការកណ្តាលរបស់ខ្លួន នៅផ្ទះលេខ AE ផ្លូវលេខ១៥៦សង្កាត់ទឹកល្អក់ ២ ខណ្ឌទូលគោក ។

សេចក្តីប្រកាសព័ត៌មានរបស់គណបក្សដែលចេញផ្សាយកាលពីថ្ងៃទី២៨ កញ្ញា បានឲ្យដឹងថា សន្និសីទនេះ ធ្វើឡើងក្រោមប្រធានបទទិសដៅ នៃការបង្កើតសម្ព័ន្ធគណបក្សនយោបាយដែលគ្មានសម្លេងក្នុងសភាដើម្បីធ្វើការតស៊ូគោលនយោបាយរួម និងយុទ្ធសាស្ត្រគោលនយោបាយទាំង ៣ ជំហាន របស់គណបក្ស។

បន្ទាប់ពីសន្និសីទរួច ពេលថ្ងៃលោកនឹងចេញដំណើរ ទៅជួបជុំអ្នកគាំទ្រនិងធ្វើបុណ្យ នៅស្រុកគិរីវង្ស ខេត្តតាកែវ៕

លោក សួន សេរីរដ្ឋា នឹង​រៀប​ចំ​សន្និ​សីទ​កាសែត​នៅ​ម៉ោង​៩ព្រឹក​ថ្ងៃ​ស្អែក