សិស្សពូកែ គណិតវិទ្យា ទូទាំងប្រទេស ជាប់ អាហារូបករណ៍ នៅ AUPP

ភ្នំពេញ៖ លឹម ម៉េងសាយ ជើងឯកគណិតវិទ្យា ឆ្នាំ២០១៥ មកពីខេត្តតាកែវ និងជាសិស្សពូកែ ដែលទទួលបាននិទេ្ទស A ឆ្នាំនេះ បានជាប់អាហាររូបករណ៍ នៅសាកលវិទ្យាល័យ AUPP ហើយ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សាកលវិទ្យាល័យ AUPP នៅរសៀលថៃ្ងទី០១ ខែតុលានេះ បានឲ្យដឹងថា លឹម ម៉េងសាយ ដែលជាសិស្សខ្លាំងក្នុងចំណោមអ្នកខ្លាំង បានជាប់អាហាររូបករណ៍នៅ AUPP បន្ទាប់ពីបានប្រឡងប្រកួតប្រជែងភាសាអង់គេ្លស យ៉ាងស្វិតស្វាញជាមួយអ្នកខ្លាំងៗដទៃទៀត ដែលសុទ្ធតែ ទទួលបាននិទេ្ទស A និង B កាលពីប្រឡងបាក់ឌុបកន្លងទៅនេះ ។

ម៉េងសាយ បាននិយាយថា រូបគេពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែន ក្រោយពីបានដឹងលទ្ធផលថា ខ្លួនទទួលបានអាហារូបករណ៍ ១០០% ដើម្បីសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ។
«ខ្ញុំយល់ថា AUPP ជាសាកលវិទ្យាល័យមួយដែលឈានមុខគេនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ ដោយសារគ្រឹះស្ថាន អប់រំមួយនេះ បានដាក់ស្តង់ដាអប់រំបែបអាមេរិកាំងសុទ្ធសាធ និងសាស្រ្តាចារ្យសុទ្ធតែជាបណ្ឌិត មកពី សហរដ្ឋអាមេរិក។ ឯកម្មវិធីសិក្សាជាភាសាអង់គេ្លសទាំងអស់ និងមានភាពត្រូវគ្នាជាមួយសាកលវិទ្យាល័យ ដៃគូជាច្រើននៅសហរដ្ឋអាមេរិកផងដែរ» នេះជាសំដីរបស់ ម៉េងសាយ។

ម៉េងសាយ បានបន្ថែមថា «អ្វីដែលពិសេសនោះគឺ AUPP បានផ្តល់ឪកាសពិសេសដល់អ្នក ដែលមានសមត្ថភាពតែខ្វះលទ្ធភាព តាមរយៈអាហារូបករណ៍ (ទាំង១០០% ទាំង៧៥% ៥០% ឬ២៥%) ។ ទាក់ទងនឹងជំនាញវិញ ម៉េងសាយ បានសម្រេចជ្រើសរើសយកមុខវិជ្ជា «ពត៌មានវិទ្យា» ។

ឆ្នាំសិក្សាថ្មីរបស់ AUPP នឹងចាប់ផ្តើមនៅថៃ្ងទី ៥ ខែ តុលា ខាងមុខនេះ ដូច្នេះប្អូនៗឬក្មួយៗមានបំណងចង់សិក្សានៅ AUPP សូមអញ្ជើញមកសាកសួរព័ត៌មាននានា ដែលពាក់ព័ន្ធនឹងការសិក្សានៅទីនេះ តាមរយៈ Telephone: +855 23 990 023 | 012 898 124 | 078 628 441 Email: [email protected]">[email protected] | www.aupp.edu.kh ៕

សិស្សពូកែ គណិតវិទ្យា ទូទាំងប្រទេស ជាប់ អាហារូបករណ៍ នៅ AUPP

សិស្សពូកែ គណិតវិទ្យា ទូទាំងប្រទេស ជាប់ អាហារូបករណ៍ នៅ AUPP