អូស្រ្តាលី​ បង្ហោះផ្កាយរណប ទូរគមនាគមន៍ថ្មី ដោយជោគជ័យ

(អវកាស)៖ សហគមន៍ដាច់ស្រយ៉ាលមួយចំនួនរបស់អូស្រ្តាលី នឹងអាចមានប្រព័ន្ធ អ៊ិនធើណេត ក្នុងល្បឿនលឿប្រើប្រាស់ បន្ទាប់ពីការបង្ហោះផ្កាយរណបទូរគមនាគមន៍ថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយ បណ្តាញរលកអាកាសធំ ជាតិរបស់អូស្រ្តាលី។ នេះបើយោង តាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ១ ខែតុលា ឆ្នាំ ២០១៥។

ផ្កាយរណបតម្លៃកន្លះលានដុល្លារសហរដ្ឋអាមេរិក ឈ្មោះ Sky Muster ដែលត្រូវបានប្រើ ប្រាស់ពេលបង្កើតឡើងអស់ ៦ឆ្នាំ ត្រូវបានបង្ហោះឡើង ពីស្ថានីយ៍បង្ហោះយាន French Guiana នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៥។

អ្នកនាំពាក្យនៃ បណ្តាយរលកអាកាសធំជាតិ (NBN) លោក Frances Kearay បានប្រាប់អ្នក សារព័ត៌មានថា ពួកយើងនឹងតាមដាន យ៉ាងខ្ជាប់ខ្ចួនអំពីដំណើរការរបស់ផ្កាយរណប Sky Muster ដែលវាគឺជា ផ្កាយរណបទូរគមនាគមន៍ ដ៏ធំជាងគេបំផុត ទូទាំងពិភពលោក ហើយត្រូវ បានបង្កើតឡងដើម្បីពន្លឿនប្រព័ន្ធអ៊ិនធើណេតនៅក្នុងប្រទេស។

ប្រជាជននៅតំបន់ដាច់ស្រយ៉ាលប្រមាណ ២០០.០០០ នាក់នៅភាគខាងជើង ប្រទេស អូស្រ្តាលី ដែលនៅក្នុងនោះរួមមាន តំបន់កូកូស គ្រីស្មាស និង កោះណហ្វ នឹងអាចមាន ប្រព័ន្ធអ៊ីនធើណេត ប្រើប្រាស់នៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីការផ្កាយរណបចាប់ផ្តើម ដំណើរការបានប្រសើរ៕

អូស្រ្តាលី​ បង្ហោះផ្កាយរណប ទូរគមនាគមន៍ថ្មី ដោយជោគជ័យ