ខ្លាដំបង​ស្វែងរក​ទឹក​ផឹក​ ភ្លាត់ស្នៀត​ជាប់​ក្បាល​ក្នុង​ឆ្នាំង​ដែក​(​មាន​វី​ដេ​អូ​)

​ទំនងជា​ស្វែងរក​ទឹក​ផឹក​ តែ​ភ្លាត់ស្នៀត​ និង​ចំ​វេលា​ស៊យ​ផង​ ទើប​សត្វ​ខ្លាដំបង​ឈ្មោល​១​ក្បាល​បាន​ជាប់​ក្បាល​របស់​វា​នៅ​ក្នុង​ឆ្នាំង​ដែក​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ នៅ​ក្នុងភូមិ​មួយ​នៃ​រដ្ឋ​ Rajasthan​ ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​ កាលពី​ថ្ងៃ​ពុធ​ ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ។​

​ក្រុម​មន្ត្រី​ការពារ​អភិរក្ស​សត្វព្រៃ​បាន​ចាត់វិធានការ​សង្គ្រោះ​សត្វ​ខ្លាដំបង​នោះ​ ដោយ​បាន​ចាក់​ថ្នាំ​ឲ្យ​វា​សន្លប់​ ហើយ​ប្រើ​រណារ​អារកាត់​ផ្តាច់​ឆ្នាំង​ដែក​ ដើម្បី​ទាញ​ឆ្នាំង​ដែក​ចេញពី​ក្បាល​របស់​វា​បាន​សម្រេច​ ។​

​សូម​បញ្ជាក់​ជូន​ថា​ នៅ​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន​មាន​សត្វ​ខ្លា​ប្រមាណ​ពី​១២.០០០​ក្បាល​ ទៅ​១៤.០០០​ក្បាល​ ៕​

ខ្លាដំបង​ស្វែងរក​ទឹក​ផឹក​ ភ្លាត់ស្នៀត​ជាប់​ក្បាល​ក្នុង​ឆ្នាំង​ដែក​(​មាន​វី​ដេ​អូ​) ខ្លាដំបង​ស្វែងរក​ទឹក​ផឹក​ ភ្លាត់ស្នៀត​ជាប់​ក្បាល​ក្នុង​ឆ្នាំង​ដែក​(​មាន​វី​ដេ​អូ​)

 

Curiosity Trapped The Cat

Curiosity trapped the cat? A leopard looking for a drink of water got its head stuck in a pot in Sardul Kheda, India. Read more: http://trib.al/WN8hCWd

Posted by Sky News on Wednesday, September 30, 2015