អាមេរិក​ពិបាក​ស្តារ​ភាពស្និទ្ធស្នាល​ជាមួយ​ថៃ​ឡើងវិញ​ដោយ​របប​សឹក​កំពុង​ងាក​ខ្លាំង​ទៅរក​ចិន

រយៈពេល​ចុងក្រោយ​នេះ គោលនយោបាយ​ការបរទេស​ថៃ ហាក់ដូច​ជាមាន​ផ្លាស់ប្តូរ​ខ្លាំង ជាពិសេស​ជាមួយនឹង​សម្ព​ន្ធ័​មិត្ត​សហរដ្ឋអាមេរិក ដ្បិត​អាមេរិក បន្ត​រិះគន់​របប​សឹក​លើ​ការរំលោភ​សិទ្ធិមនុស្ស​និង​សិទ្ធិសេរីភាព​បញ្ចេញមតិ​ជាដើម។យ៉ាងណាមិញ​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ទ្វេរ​ភាគី​ខាងក្រៅ​នៃ​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក បានបង្ហាញ​គោលជំហរ​ថ្មី​ដើម្បី​ស្តារ​ទំនាក់​ទ​នង​រដ្ឋ​ទាំងពីរ​ឡើងវិញ​ជាមួយ​ថៃ​តាមរយៈ​កិច្ចប្រជុំ​យុទ្ធសាស្ត្រ​នៅពេល​ខាងមុខ។

សូមស្ដាប់ព័ត៌មានលម្អិត៖

រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន គ្រោង​ជួប​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​បាងកក ដើម្បី​ជជែក​ពី​គោលការណ៍​យុទ្ធសាស្ត្រ​ទ្វេរ​ភាគី ដើម្បី​ស្តារ​នូវ​ទំនាក់ទំនង​រដ្ឋ​ទាំងពីរ​ឡើងវិញ។ ការអះអាង​នេះ ធ្វើឡើង​ក្នុងឱកាស​នៃ​ជំនួប​ទ្វេរ​ភាគី​ក្រៅ​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​លើក​ទី ៧០ ដែល​ទើបតែ​បញ្ចប់​កាលពី​ពីរ​ថ្ងៃមុន។

រយៈពេល​ជាង១៨០ឆ្នាំ​ហើយ ដែល​អាមេរិក និង ថៃ បាន​សម្ព័ន្ធ​នឹង​គ្នា។ កន្លងមក ថៃ គឺជា​សម្ព​ន្ធ័​មិត្ត​យ៉ាង​ជិតស្និទ​បំផុត​របស់​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ាន។ យ៉ាងណាមិញ ទំនាក់ទំនង​រវាងរ​ដ្ឋ​ទាំងពីរ បាន​មាន​របត់​ផ្លាស់ប្តូរ​គួរកត់សម្គាល់ ក្រោយពី​មាន​រដ្ឋប្រហារ​យោធា​ថ្ងៃទី២២ ខែឧសភា ពោលគឺ​ក្រោយពី លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី។ នោះ ក៏​ព្រោះតែ​លទ្ធិប្រជាធិបតេយ្យ​ថៃ បាន​ធ្លាក់​ដល់​កម្រិត​សូន្យ ដែលជា​ចំណុច​ដែល​អាមេរិក​ប្រឆាំង​បំផុត។

ដោយឡែក​ក្នុងជំនួប​ក្រៅ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​លើក​ទី៧០ក្នុង​ក្រុង​ញូវយ៉ក រដ្ឋាភិបាល​ថៃ និង អាមេរិក បាន​យក​ឱកាស​នេះ​ដើម្បី​ស្តារ​ទំនាក់ទំនង​ឡើងវិញ។ ក្នុងនោះ អាមេរិក បាន​អះអាងថា អាមេរិក​ចង់​បង្កើន​ទំនាក់ទំនង​ជាមួយនឹង​ថៃ​ឡើងវិញ ដើម្បី​សម្រេចបាន​នូវ​ផលប្រយោជន៍​រួមគ្នា។

បន្ថែម​ពីនេះ អាមេរិក និង ថៃ បាន​ផ្លាស់ប្តូរ​យោបល់​ជាមួយគ្នា​ដើម្បី​ឈានទៅដល់​កិច្ចប្រជុំ​សន្ទនា​យុទ្ធសាស្ត្រ​លើក​ទី៥នៅក្នុង​ប្រទេស​ថៃ​នៅពេល​ខាងមុខនេះ។ កិច្ចសន្ទនា​យុទ្ធសាស្ត្រ គឺ​បង្កើតឡើង​ដើម្បី កំណត់​ពី​ទិសដៅ និង ទំនាក់ទំនង​រវាងរ​ដ្ឋ​ទាំងពីរ។ អ្វីដែល​កត់សម្គាល់​នោះ អាមេរិក ក៏បាន​ព្រមព្រៀង ឡើងវិញ​នូវ​ការធ្វើ​សមយុទ្ធ​យោធា Cobra Golden ដែល​បាន​ផ្អាក​ក្រោយពី​លោក​ប្រា​យុទ្ធ ឡើងកាន់ តំណែង។ Cobra Golden គឺជា​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រវាង​ថៃ និង អាមេរិក ដែល​តែងតែ​ធ្វើ​ប្រចាំ ឆ្នាំ ក៏ប៉ុន្តែ សមយុទ្ធ​នេះ​ត្រូវបាន​ផ្អាក​ក្រោយពី​លោក ប្រា​យុទ្ធ បាន​ឡើងកាន់តំណែង​ដែល​បំពាន​ទៅនឹង​គោលការណ៍​ដែល​អាមេរិក​ចង់បាន។

យ៉ាងណាក៏ដោយ ជំនួប​រវាង​ថៃ និង អាមេរិក គ្រាន់​ជា​សកម្មភាព​ការទូត​តែប៉ុណ្ណោះ។ នោះ ក៏​ព្រោះតែ អំឡុងពេល​អវត្តមាន​នៃ​ភាព​ជិតស្និទ​របស់​អាមេរិក​ជាមួយ​ថៃ ចិន បាន​ដើរ​នាទី​យ៉ាងសំខាន់​នៅក្នុង​បរិបទ​ថៃ។ ក្នុងនោះ​ចិន បាន​បង្កើន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​ជាមួយ​រដ្ឋាភិបាលយោធា​លើ      វិស័យ​ពាណិជ្ជកម្ម ការទូត និង យោធា។ ជាក់ស្តែង ថៃ បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​ដែលមាន​តម្លៃ​រាប់លាន​ដុល្លា​អាមេរិក​ពី​ចិន ហើយ​ចិន បន្ត​វិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ថៃ​ជាច្រើន​ផងដែរ។ ជាពិសេស​នោះ រដ្ឋាភិបាល​ថៃ​ថែមទាំង​ប្រកាស​គម្រោង​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​អ៊ិន​ធឺ​ណេ​ត តាមបែប​ចិន​ផងដែរ។

និយាយ​ឲ្យ​ខ្លី​ទៅ អាមេរិក ត្រូវ​ប្រឈម​នឹង​បញ្ហា​ច្រើន​ក្នុងការ​បង្កើន​ចំណងមិត្តភាព​ជាមួយនឹង​ថៃ​ឡើង វិញ ប្រសិនបើ​រដ្ឋាភិបាលយោធា នៅតែ​បន្ត​កាន់តំណែង។ នេះ ក៏មាន ន័យ​ថា ទំនាក់ទំនង​អាមេរិក និង ថៃ អាច​នឹងមាន​ភាពល្អប្រសើ​រ​ឡើងវិញ នៅពេលដែល​ថៃ អាច ជ្រើសរើស​មេ​ដឹក​តាមបែប​លទ្ធិប្រជាធិបតេយ្យ​ដែល​រំពឹងថា​នឹងធ្វើ​ឡើង​នៅ​ឆ្នាំ២០១៧ ៕

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម