បុរស​ខ្លាំង​និង​ផ្កាយ​៤​ ទៀ​ បាញ់​ ភ្លេច​លុបឈ្មោះ​ម្តាយ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ពី​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​

​មិន​ត្រឹមតែ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ "​ប៊ិ​ន​ ទឹង​"​ប៉ុណ្ណោះ​ទេ​ ដែល​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០១១៨៧​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ គឺ​ម្តាយបង្កើត​របស់​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ឈ្មោះ​ កែវ​ សារី​ មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ "​ហា​យ​"​ ក៏​ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ដែរ​ អត្តលេខ​០៤៣១៧២​ ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ​ ព្រមទាំង​ធ្លាប់​កាន់កាប់​តំណែង​ជាទី​ប្រឹក្សា​អគ្គលេខាធិការ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ទទួល​បាន​ងារ​ជា​"​លោក​ជំទាវ​"​ទៀត​ផង​ ។​ ប៉ុន្តែ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​វិញ​ហើយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១៥/៨៨៥​ ចុះ​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ បន្ទាប់​ពី​លោក​ឧកញ៉ា​វ័យក្មេង​រូប​នេះ​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​ ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ (​ជាប់ចោទ​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​)​ និង​មានឈ្មោះ​ជា​ជនជាប់ចោទ​ក្នុង​សំណុំរឿង​រក្សា​ទុក​អាវុធ​ខុសច្បាប់​(​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​និង​០៦​ខែ​)​រួច​មក​ ។​

​ដោយឡែក​ លោកស្រី​ កែវ​ សារី​ ហៅ​ "​ហា​យ​"​ ត្រូវជា​ម្តាយ​របស់​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ ពី​បទ​រក្សា​ទុក​អាវុធ​ខុសច្បាប់​នោះ​ គេ​មិន​ទាន់​ឃើញ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ សម្រេច​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​ ដូច​ករណី​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ នៅឡើយ​ទេ​ គឺ​ករណី​នេះ​ប្រដូច​បាន​ទៅ​នឹង​ការ​បង្អាប់បង្អោន​កិត្យានុភាព​កង​យោធពលខេមរភូមិន្ទ​ ដ្បិត​នាយទាហានជាន់ខ្ពស់​បែរជា​មានឈ្មោះ​ជាប់គុក​ទៅ​វិញ​ ៕​

បុរស​ខ្លាំង​និង​ផ្កាយ​៤​ ទៀ​ បាញ់​ ភ្លេច​លុបឈ្មោះ​ម្តាយ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ពី​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​បុរស​ខ្លាំង​និង​ផ្កាយ​៤​ ទៀ​ បាញ់​ ភ្លេច​លុបឈ្មោះ​ម្តាយ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ពី​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​