នគរបាល យាមប្រចាំការ នៅស្ពានគីហ្សូណា ជួយជីវិតយុវជនម្នាក់ អោយរួចពីសេចក្តី ស្លាប់បានទៀតហើយ ក្រោយប៉ងលោត

កំពង់ចាម : វាសនាយុវជនម្នាក់ទៀត បានរួចផុតពីក្រញាំមច្ចរាជ និងក្រុមយមបាល ដោយសារតែកម្លាំង នគរបាល យាមប្រចាំការនៅស្ពានគីហ្សូណា ជួយសង្គ្រោះទាន់ពេលវេលា ខណ:ដែលជនរងគ្រោះរូប នេះបានទៅលោត ប៉ងបញ្ចប់ជីវិត ត្រឹមអាយុ២៥ឆ្នាំ ពីព្រោះតែខឹងឪពុកម្តាយ ។

ហេតុការណ៏ដ៏ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅតាមផ្លូវមកចោមរោមមើលខាងលើនេះ បានកើតឡើង នៅវេលា ម៉ោង ៣:២០នាទីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅលើស្ពានគីហ្សូណាចន្លោះសរ សរទីp9-p10 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

មន្រ្តីនគរបាល ដែលយាមប្រចាំការនៅស្ពាន គីហ្សូណា បានអោយដឹងថា ជនរងគ្រោះដែលមិនចង់រស់នៅឃើញ ពិភពលោកតទៅទៀតនេះ មានឈ្មោះ ធឿន វុទ្ធីអាយុ២៥ ឆ្នាំខ្មែរមុខរបរលក់ដូរ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយមូលហេតុនោះគឺ ខឹងឪពុកម្តាយ តែមិនដឹងថា រឿងអ្វីនោះឡើយ។

បើតាមមន្រ្តីនគរបាលដដែល មុនពេលកើតហេតុ ជនរងគ្រោះ បានដើរមកលើស្ពាន ហើយចង់លោតទម្លាក់ខ្លួន ក្នុងទឹកទន្លេអោយស្លាប់តែម្តង តែពេលនោះកម្លាំងនគរបាល បានចេញជួយអន្តរាគមន៏ទាន់ពេលវេលា ។

ក្រោយជួយសង្គ្រោះទាន់ពេលវេលាហើយ ជនរងគ្រោះត្រូវបាននាំខ្លួន មកកាន់នគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ វាលវង់ ដើម្បីសួរនាំហើយទាក់ទងក្រុមគ្រួសារ នាំយកត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ មានស្រ្តីម្នាក់ បានប៉ងលោតសម្លាប់ខ្លួន ពីលើស្ពានគីហ្សូណាផងដែរ ដោយមូលហេតុខឹងលោកប្តីកំហូច ប៉ុន្តែត្រូវបានកម្លាំងនគរបាលយាមស្ពានជួយ សង្គ្រោះទាន់ពេលវេលា៕

នគរបាល យាមប្រចាំការ នៅស្ពានគីហ្សូណា ជួយជីវិតយុវជនម្នាក់ អោយរួចពីសេចក្តី ស្លាប់បានទៀតហើយ ក្រោយប៉ងលោត

នគរបាល យាមប្រចាំការ នៅស្ពានគីហ្សូណា ជួយជីវិតយុវជនម្នាក់ អោយរួចពីសេចក្តី ស្លាប់បានទៀតហើយ ក្រោយប៉ងលោត