លោក វង សូត រៀបចំទិវា មនុស្សចាស់ ជូនចាស់ជរា

ភ្នំពេញ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន គណៈកម្មាធិ ការជាតិកម្ពុជាដើម្បីមនុស្សចាស់ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ បានរៀបចំប្រារព្ធ ទិវាមនុស្សចាស់ ជូនចាស់ជរាកម្ពុជា។ ការអបអរសាទរខួបលើកទី ១៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា នៅឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើង ក្រោមប្រធានបទ «សមាគមមនុស្សចាស់បង្កើនការសាមគ្គី ដើម្បី អភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិ»។

មានមតិសំណេះសំណាលក្នុងអង្គពិធីនេះ លោក វង សូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ ។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា ការប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយ សុខុមាល ភាពរបស់មនុស្សចាស់ឲ្យបានល្អប្រសើរ និងបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់របស់ មនុស្សចាស់ក្នុងសង្គមជាតិ ។

មនុស្សចាស់ជាបុព្វការីជន ដែលបានបង្កើតធនធានមានសារៈប្រយោជន៍ ព្រមទាំងផ្តល់នូវ ចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងបទពិសោធន៍យ៉ាងច្រើនឥតគណនាសម្រាប់ មនុស្សជំនាន់ក្រោយៗទៀត។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ០១ តុលា ជាទិវាបុណ្យរំលឹកដល់គុណូបការៈរបស់មនុស្សចាស់ ដែលបានកសាងបន្សល់ទុកនូវកេរម រតកដ៏ថ្លៃថ្លា សម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយមួយទៀត។ ជាការពិតណាស់មនុស្សចាស់មានតួនាទី សំខាន់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំមនុស្ស ជំនាន់ក្រោយអំពីទំនៀមទម្លាប់ ប្រពៃណី សាសនា និងការភិវឌ្ឍន៍»។

ដើម្បីជំរុញដល់ការងារគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងសមាគមមនុស្សចាស់ឲ្យកាន់តែមាន សកម្ម ភាពខ្លាំងក្លា និងរីកចម្រើនថែមទៀតឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន និងអំពាវ នាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរគ្រប់ជាន់ថ្នាក់ សហគមន៍ជាតិ អន្តរជាតិ ផ្តោតការយកចិត្តទុកដាក់ និង លើកកម្ពស់វិស័យសុខុមាលភាពមនុស្សចាស់បន្ថែមទៀត។ ទន្ទឹមគ្នានេះដែរ មនុស្សចាស់ផ្ទាល់ ក៏សូមចូលរួម សហការ រៀបចំឲ្យមានជាសមាគម ដើម្បីជួយសម្រួលទុក្ខលំបាកគ្នាទៅវិញទៅមក និងយកអស់ពីកម្លាំង កាយចិត្ត រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។

ដើម្បីអបអរសាទរទិវានេះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រ ធានគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ បានចែកជូននូវសម្ភារៈមួយចំនួនដល់លោកយាយ លោកតា និងថវិកា ២ម៉ឺនរៀល៕

លោក វង សូត រៀបចំទិវា មនុស្សចាស់ ជូនចាស់ជរា

លោក វង សូត រៀបចំទិវា មនុស្សចាស់ ជូនចាស់ជរា

លោក វង សូត រៀបចំទិវា មនុស្សចាស់ ជូនចាស់ជរា

លោក វង សូត រៀបចំទិវា មនុស្សចាស់ ជូនចាស់ជរា

លោក វង សូត រៀបចំទិវា មនុស្សចាស់ ជូនចាស់ជរា