សមត្ថកិច្ច នគរបាល បញ្ជូនជនសង្ស័យ ពាក់ព័ន្ធ ករណីគ្រឿងញៀន ចំនួន៤នាក់ ទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ នគរបាលស្រុកទឹកផុស នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១ បានបញ្ជូនជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន ចំនួន០៤នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូន បន្តទៅសាលាដំបូងខេត្ត។

លោក គឹម សារ៉េត នាយការិយាល័យប្រឆាំងបទល្មើស បានអោយដឹងថា កាលពីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ជនសង្ស័យចែកចាយគ្រឿងញៀន ចំនួន០៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកទឹកផុស សហការ ជាមួយកម្លាំងនគរបាលក្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង ដឹកនាំដោយរូបលោកផ្ទាល់ បានធ្វើការឃាត់ ចាប់បានជនសង្ស័យ ទាំង៤នាក់កំពុងធ្វើសកម្មភាពចែកចាយ និងសេពគ្រឿងញៀន  រួចបញ្ជូនមកកាន់ស្នងការ ដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការបន្តតាមនិតិវិធីច្បាប់ ។

លោក គឹម សារ៉េត នាយការិយាល័យប្រឆាំងបទល្មើស បានបន្តអោយដឹងថា ជនសង្ស័យត្រូវបានកម្លាំង សមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ១-ឈ្មោះ ហុង ចាន់ធឿន ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះស សុវ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ ៣-ឈ្មោះ វ៉ា ណារិទ្ធិ ភេទប្រុស អាយុ២០ឆ្នាំ និង៤-ឈ្មោះ ណុត វ៉ាន់ណាក់ ភេទប្រុស អាយុ២៣ឆ្នាំ ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាងមាន ម៉ាទឹកកក៤កញ្ចប់ ទូរស័ព្ទដៃ៣គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក៕