បន្ធូរ​អាការ​តឹង​ច្រមុះ​ដោយ​អណ្តាត និង មេដៃ​

​ការឆ្លង​រោគ​ទៅ​បរិវេណ​ក្តោងច្រមុះ​ជា​បញ្ហា​សុខភាព​ធម្មតា​ដែល​បង្កឡើង​ដោយ​កត្តា​មួយចំនួន​ដូចជា ជំងឺ​ផ្តាសាយ គ្រុន​បាក់តេរី ឬ អាល់​ឡែក​ហ្ស៊ី ។ ក្រៅពី​ការព្យាបាល​តាមបែប​វេជ្ជសាស្ត្រ​អ្នក​ក៏​អាច​សាកល្បង​វិធី​សាមញ​តាមបែប​ធម្មជាតិ​ក៏​អាចធ្វើឱ្យ​អាការ​នេះ​ធូរស្បើយ​ដែរ ។​

​វិធី​ទី ១ : ទឹកខ្មេះ​ផ្លែ​ប៉ោម​
​ទឹកខ្មេះ​ផ្លែ​ប៉ោម​អាច​ប្រើ​ជា​ឱសថ​ច្រើនយ៉ាង រួមទាំង​ការឆ្លង​រោគ​បរិវេណ​ក្តោងច្រមុះ​ផងដែរ ។ វិធី​គឺ​ងាយស្រួល​ដោយ​អ្នក​គ្រាន់តែ​យក​ទឹកខ្មេះ​ផ្លែ​ប៉ោម ២ ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក​ក្តៅ​បរិមាណ​ប្រហែល ២៥០ មិ​ល្លី​លីត្រ បន្ថែម​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​សម្រាប់​ផឹក​បន្ត​រហូតដល់ ២ ទៅ ៣ ថ្ងៃ ឬ ទទួលទាន​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​បាយ ៣ ដង​ក្នុង ១ ថ្ងៃ ។ គេ​អាច​ប្រើ​វិធី​ម្យ៉ាងទៀត​ដោយ​ស្ទី​ម​គឺ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ក្នុង​ទឹក​បរិមាណ​កន្លះ​ពែង​ដូចគ្នា​ដាំ​ឱ្យ​ពុះ រួច​ស្រូបយក​ចំហាយ​តាម​មាត់​ដោយ​បិទ​ភ្នែក ។

​វិធី​ទី ២ : រមៀត​
​សារធាតុ​ឃ្យូ​ខី​មីន (Curcumin) ក្នុង​មើម​រមៀត​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើនយ៉ាង​ដែល​អាចជួយ​ព្យាបាល​អាការ​តឹង​ច្រមុះ​និង​សម្អាត​ផ្លូវដង្ហើម​ដោយសារ​សារធាតុ​នេះ​មាន​ប្រសិទ្ធភាព​អាច​កាត់បន្ថយ​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព ។​

​វិធី​ទី ៣ : ទឹកអំបិល​
​ទឹកអំបិល​ជា​ឱសថ​ចម្បង​ក្នុងការ​ព្យាបាល​ជំងឺ​ច្រមុះ ។ អ្នក​គួរ​លាយ​អំបិល​សមុទ្ទ ១ ភាគ ៤​ស្លាបព្រា​កាហ្វេ ប៊េ​ក​ឃី​ង​សូ​ដា ១ ចឹប និង ទឹក​អ៊ីដ្រូសែន ១ ពែង ( Food-grade hydrogen peroxide ) ជាមួយ​ទឹក​ក្តៅឧណ្ហៗ ១ពែង ឬកាន់តែ​ងាយស្រួល​គឺអាច​លាយ​តែ​អំបិល​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​ក៏បាន​សម្រាប់​លាង​ច្រមុះ។​

វិធី​ទី ៤ : ប្រេង​អូ​រី​ហ្គា​ណូ (Oregano Oil)
​ប្រេង​អូ​រី​ហ្គា​ណូ​អាច​ប្រើ​ដោយ​លេប ឬ ស្ទី​ម (​ស្រូបយក​ចំហាយ​) ដើម្បី​ព្យាបាល​តឹង​ច្រមុះ​ហើយ​ថែមទាំង​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​មុខងារ​ថ្លើម​និង​ពោះវៀន​ទៀតផង ។

​*វិធី​ប្រើ​អណ្តាត និង មេដៃ ដោយ​ប្រើពេល​តែ ២០ នាទី​
​ដាក់​អណ្តាត​ទល់នឹង​ផ្នែក​ខាងលើ​នៃ​ប្រអប់មាត់​ហើយ​ដាក់​ម្រាមដៃ​ចន្លោះ​ចិញ្ចើម​សង្កត់​ដោយ​រក្សា​ស្ថានភាព​បែបនេះ ២០ វិនាទី​នោះ​អាការ​តឹង​ច្រមុះ​នឹង​ធូរស្បើយ ​។​

មូលហេតុ ៖ កាយវិការ​បែបនេះ​ជួយ​ឆ្អឹងច្រមុះ​រួញ​ចុះឡើង​ទើប​ធ្វើឱ្យ​ធូ​ស្បើយ ៕​​