នឹងប្រកួតបាល់បោះ ២ ប្រភេទអាយុសម្រាប់ប្រមូលផ្ដុំ

ភ្នំពេញ:     ​ភ្នំពេញ​:​អគ្គនាយក​កីឡា និង ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​ផង​នោះ​គឺ​លោក​អ៊ុក សិទ្ធិ​ជាតិ​បានបញ្ជាក់​ថា​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​នឹង​រៀបចំ​ការប្រកួត​ បាល់បោះ​ក្មេងៗ​ចំនួន ២ ប្រភេទ​អាយុ​គឺ​អាយុ​ក្រោម​១៥​ឆ្នាំ និង ក្រោម​ ១៨ ឆ្នាំ ។​

​    ​សព្វថ្ងៃ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​កំពុងតែ​បណ្ដុះបណ្ដាល​កីឡាករ​ វ័យក្មេង​ទាំង ២ ប្រភេទ​អាយុ​នេះ ។​សម្រាប់​ប្រភេទ​អាយុ​ក្រោម​១៨​ឆ្នាំ​គឺ​ប្រកួត​ស្វះ​ស្វែងរក​កីឡាករ​ល្អៗ​ សម្រាប់​ប្រមូលផ្ដុំ​នៅក្នុង​ក្រុម​ជម្រើសជាតិ ។ ឯ​ប្រភេទ​អាយុ​ក្រោម​១៥​ឆ្នាំ​គឺ​សម្រាប់​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ ព្រឹត្តិការណ៍​School Games ។​

​    ​លោក​អគ្គនាយក​ទទួល​ស្គាល់​ថា​បាល់បោះ​ឈុត​ធំ​កម្ពុជា​ពិតជា​លំបាក​ស្វែងរក ​មេដាយ​នៅ​SEA Gamesណាស់​តែ​សម្រាប់ School Games​កីឡាករ​វ័យក្មេងៗ​កម្ពុជា​មានឱកាស​ច្រើន​ក្នុងកា​េ​ស្វែងរក​មេដាយ ។ ហើយ​អាយុ​ក្រោម​១៥​ឆ្នាំនេះ​គឺជា​ថ្នាល​សំខាន់​ណាស់​សម្រាប់​បន្តវេន​ពី​ ក្រុម​អាយុ​ក្រោម​១៨​ឆ្នាំ ។​

​    ​ការ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ School Games ច្រើន​គឺជា​ការបង្កើត​ឱកាស​ដល់​កីឡាករ​វ័យក្មេងៗ​បាន​ ពង្រីក​សមត្ថភាព​ខ្លួន ហើយ​នៅពេលដែល​គេ​ឈានដល់​អាយុ​ត្រូវ​ចូលរួម SEA Games​នោះ​សមត្ថភាព​របស់គេ​នឹង​ពេញលេញ​តែម្ដង ។​