ជ័យ​ សុវ៉ាត ​ដួល​បាក់​ជើងប៉ុន្មាន​ខែ​មុន​ ឥឡូវ​​​វះ​ដក​ដែក​ចេញ

ជ័យ​ សុវ៉ាត ​ដួល​បាក់​ជើងប៉ុន្មាន​ខែ​មុន​ ឥឡូវ​​​វះ​ដក​ដែក​ចេញ

តារា​ចម្រៀង​ ជ័យ សុវ៉ាត ដែល​មាន​សំណាងបាន​បុរស​អភិជន​ ម្នាក់​ទទួល​យក​ជា​កូន​​កាល​ពី​ខែ​មិថុនា​នោះ​​ ទើប​តែ​ទៅ​វះ​ដក​យក​ដែក​ចេញ​ពី​​ជើង​បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​បាក់​ជើង​កាល​ពីប៉ុន្មាន​ខែ​មុន។

 

ជ័យ​ សុវ៉ាត ​ដួល​បាក់​ជើងប៉ុន្មាន​ខែ​មុន​ ឥឡូវ​​​វះ​ដក​ដែក​ចេញ

 

​អតីត​បេក្ខភាព​ក្នុង​កម្មវិធី​ផ្កាយ​រះ​ក្នុង​សួន​ចំណាត់​ថ្នាក់​លេខ​២​ ប្រាប់​មក​ដល់​ Sabay ថា​ ជើង​លោក​បាក់​ប្រមាណ​ជាង​៤​ខែ​មុន​​ ដោយ​ពេល​នោះ​ពេទ្យ​បាន​ដាក់​ដែក​ចូល​ទៅ​ក្នុង​ជើង គម្រប់​៤​ខែ ពេទ្យ​តម្រូវ​ឲ្យ​ទៅ​វះ​ដក​​យក​ដែក​ចេញ​​នៅ​ត្រង់​កន្លែង​ភ្នែក​ជើង។​

 

“កាល​នោះ​ប្អូន​​រអិល​ជើង​ដួល​ពី​លើ​ផ្ទះ​ ធ្លាក់​មក​ដល់​ក្រោម​ គៀប​ជាប់​នឹង​ប្រលោះ​ជណ្ដើរ​បាន​ធ្វើ​ឲ្យ​បាក់​តែ​ម្ដង​ទៅ។ ភ្លាម​ៗ​​ប៉ា​ម៉ាក់​បាន​យក​ទៅ​ពេទ្យ​ ហើយ​គេ​ដាក់​ដែក​ចូល​ ដល់​ម្សិល​ម្ង៉ៃ​ហ្នឹង​ខ្ញុំ​ទៅ​យក​ដែក​ចេញ​ហើយ​​បង”។​

 

ជ័យ​ សុវ៉ាត ​ដួល​បាក់​ជើងប៉ុន្មាន​ខែ​មុន​ ឥឡូវ​​​វះ​ដក​ដែក​ចេញ

 

ជ័យ​ សុវ៉ាត បាន​ប្រាប់​ថា ​លោក​សម្រាក​ពេទ្យ​តែ​មួយ​ថ្ងៃទេ​​ឥឡូវ​បាន​ចេញ​ពី​ពេទ្យ​ ហើយ​អាច​ដើរ​បាន​ធម្មតា​ប៉ុន្តែ​គ្រាន់​តែ​នៅ​ឈឺ​មុខ​របួស​តិច​តួច​ទៀត​ប៉ុណ្ណោះ​។

 

កាល​ពី​ឆ្នាំ ២០១៤ តារា​ចម្រៀង​វ័យ ២១​ឆ្នាំ​រូប​នេះ បាន​ចូល​រួម​ប្រឡង​ក្នុង​កម្មវិធី “ផ្កាយ​រះ​ក្នុង​សួន” របស់​ទូរទស្សន៍​អប្សរា ទទួល​បាន​ជយលាភី​លេខ​២។ តាម​រយៈ​ការ​ប្រឡង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​លោក​ជួប​ឪពុក​ធម៌ ហេង វាសនា ជា​អភិជន​ម្នាក់ ដែល​ទើប​ប្រកាស​ទទួល​ជា​កូន​បង្កើត​កាល​ពី​ខែ​មិថុនា​។

 

បន្ទាប់​ពី​ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​កម្មវិធី​ខាង​លើ ជ័យ សុវ៉ាត ក៏​បាន​ក្លាយ​ជា​តារា​ចម្រៀង​នៅ​ក្នុង​ផលិត​កម្ម​ មេហ្គា។​ បច្ចុប្បន្ន​​លោក​​ក៏​កំពុងតែ​​សិក្សា​មហាវិទ្យាល័យ​ពេទ្យ​ឆ្នាំ​ទី​២​នៅ​សាកលវិទ្យាល័យ​ន័រតុន​ផង​ដែរ​៕

 

អត្ថបទ៖ ថា ម៉ាលីដា