ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​១៥) យស់​ជា​អ្នក​ណា?

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​១៥) យស់​ជា​អ្នក​ណា?

ភាគ​ទី​១៥

«គាត់​ស្លាប់​អស់​ហើយ ប៉ា​ម៉ាក់​ធម៌​បង​!»
គេ​និយាយ​តិច​ៗ តែ​នាង​ពិបាក​ចិត្ត​ខ្លាំង។
នាង​ងើប​មុខ​មក ​មើល​ឃើញ​ភាព​សោក​ស្រពោន​ក្នុង​ស្នាម​សំណើច​ក្រៀមក្រំ​របស់​គេ។
គេ​ជា​ក្មេងកំព្រា ​ជា​ក្មេង​រឹងរូស​ម្នាក់​ មិន​ងាយ​និយាយ​ស្ដី​ មិន​មាត់​មិន​ក ​ឧស្សាហ៍​ទទួលពិន័យ​ ព្រោះ​លួច​ចេញ​ទៅ​គូរ​រូប​តាម​របង តាម​ទ្វារ ​មិន​ស្ដាប់​ពាក្យ​អ្នក​គ្រប់គ្រង ​ច្នេះ​ហើយ​ គេ​តែង​ត្រូវ​ទទួល​ពិន័យ​ជារឿយៗ​ឱ្យ​លុត​ជង្គង់ ឬ​ឈរ​ជើង​មួយ​នៅ​ក្បែរ​កាំ​ជណ្ដើរ។
​នាង​តែង​តែ​ទៅ​អង្គុយ​លេង​ជិត​ៗ​គេ កំដរ​គេ​ យក​ទឹក​ឱ្យ​គេ​ញ៉ាំ​ និយាយ​រឿង​លេង​សើច​ជាមួយ​គេ​ឱ្យ​គេ​ផុត​ទុក្ខ​កង្វល់។

យស់​ជា​ក្មេង​កំព្រា​រឹង​ក្បាល​ សួរ​មិន​ឆ្លើយ​ហៅ​មិន​មក និយាយ​មិន​ត មាន​តែ​ស៊ីវី​ក្មេង​ស្រី​៨​ឆ្នាំ​នេះ​ម្នាក់​គត់​ដែល​គេ​ចូលចិត្ត គេ​ហៅ​នាង​ថា​ប្អូន​ ហើយ​ក៏​មាន​តែ​នាង​ដែល​ធ្វើ​ឱ្យ​គេ​ញញឹម​បាន។
ច្រើន​ឆ្នាំ​មក​ហើយ​ គេ​បាន​ចាកចេញ​ដោយ​សារ​តែ​អ្នកមាន​ទ្រព្យ​ម្នាក់​បាន​ពេញ​ចិត្ត​សិល្បៈ​គំនូរ​ និង​ភាព​វ័យ​ឆ្លាត​​របស់​គេ។
ឪពុក​ម្ដាយ​ធម៌​នោះ​គ្មាន​កូន​បង្កើត​ទេ ប៉ុន្តែ​មុន​នេះ គាត់​បាន​សុំ​ក្មេង​ស្រី​ម្នាក់​ទៅ​ចិញ្ចឹម​ទៅ​ហើយ ​ម្ល៉ោះ​ហើយ​ពេល​ដែល​​ចង់​សុំ​ឱ្យ​គាត់​យក​ស៊ីវី​ទៅ​ដែរ ​គាត់​បាន​បដិសេធ។

និស្ស័យ​ពួកគេ​ត្រូវ​បាន​កាត់​ផ្ដាច់​ចាប់​ពី​ពេល​នោះ​មក ​ហើយ​គេ​មិន​ដែល​បាន​ឮ​ដំណឹង​អ្វី​ពី​គ្នា​ទៅវិញ​ទៅ​មក​ឡើយ។
​យស់​បាន​ក្លាយ​ទៅ​ជា​កុមារ​មាន​ផ្ទះ​មាន​សម្បែង​ទៅ​ហើយ ​ចុះ​ហេតុ​អី​ចុង​ក្រោយ ​គេ​នៅ​តែ​កំព្រា​ដដែល?។
«តែ​បង​យស់​រឹង​មាំ​ហើយ​! បង​យស់​ធំ​ហើយ​! បង​យស់​នៅ​ម្នាក់​ទៀត​​ក៏​លែង​អី​ដែរ!»
នាង​និយាយ​លើក​ទឹក​ចិត្ត​គេ គេ​ក៏​ញញឹម​ ហើយ​សម្លឹង​មក​ក្នុង​ប្រស្រីភ្នែក​នាង​ ទំនង​ជា​ចង់​មើល​ឱ្យ​ដល់​ក្នុង​បេះដូង​នាង​តែ​ម្ដង៖
«លើកលែង​តែ​ស៊ីវី​មក​នៅ​ជិត​បង​ដូច​មុន​វិញ!» […]

 

ចុចអា​នភាគ​ទី​១៥​ទាំ​ងស្រុង!

 

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​១៥) យស់​ជា​អ្នក​ណា?

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ