រក​ឃើញ​ស្ងាត់​ៗ​ iPhone 6s និង​ 6s Plus ​អត់​ជ្រាប់​ទឹក​ទេ​ តែ​ Apple ​មិន​ប្រកាស​ ក្រែងលោ​ចង់ឲ្យ​កក្រើក​ក្នុង​ ​iPhone 7?

រក​ឃើញ​ស្ងាត់​ៗ​ iPhone 6s និង​ 6s Plus ​អត់​ជ្រាប់​ទឹក​ទេ​ តែ​ Apple ​មិន​ប្រកាស​ ក្រែងលោ​ចង់ឲ្យ​កក្រើក​ក្នុង​ ​iPhone 7?

កាល​ពី​ពេល​ថ្មីៗ​​នេះ ​មាន​អ្នក​ប្រើ​ប្រាស់​​ Youtube មួយ​រូប​បាន​រក​ឃើញ​ថា​ iPhone 6s និង​ 6s Plus នៅ​តែ​អាច​ប្រើ​ប្រាស់​បាន​បន្ទាប់​ពី​សាក​ល្បង​ត្រាំ​ក្នុង​ទឹក​រយៈ​ពេល​១​ម៉ោង​រួច​មក។

 

រក​ឃើញ​ស្ងាត់​ៗ​ iPhone 6s និង​ 6s Plus ​អត់​ជ្រាប់​ទឹក​ទេ​ តែ​ Apple ​មិន​ប្រកាស​ ក្រែងលោ​ចង់ឲ្យ​កក្រើក​ក្នុង​ ​iPhone 7?

 

លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​នេះ​បាន​នាំ​ឲ្យ​មនុស្ស​មួយ​ចំនួន​សង្ស័យ​ថា ​ក្រុមហ៊ុន​ Apple ពិត​ជា​បាន​លួច​បំពាក់​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​លើ​ទូរសព្ទ​របស់​ខ្លួន​ជា​មិន​ខាន។ ឯ​មួយ​ចំនួន​ផ្សេង​ទៀត​យល់​ថា​ នេះ​ជា​ការ​ធ្វើ​តេស្ត​បច្ចេកវិទ្យា​ថ្មី​ដើម្បី​បំពាក់​លើ​ទូរសព្ទ​ iPhone 7។

 

បើ​យោង​ទៅ​តាម​ក្រុម​អ្នក​សិក្សា​ iFixit បាន​ឲ្យ​ដឹង​ថា​ ទូរសព្ទ​ជំនាន់​ថ្មី​ទាំង​ពីរ​ម៉ូដែល​របស់​ Apple បាន​​បំពាក់​នូវ​ទ្រនាប់​​នៅ​គែម​ជុំវិញ​ទូរសព្ទ​ ព្រម​ទាំង​មាន​បិទ​សារធាតុ​ស៊ីលីកូន​ជុំវិញ​ផ្នែក​សំខាន់​នៃ​គ្រឿង​ក្នុង​ទូរសព្ទ​ទៀត​ផង។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​​ iPhone 6s និង​ 6s Plus មាន​សមត្ថភាព​អាច​ធន់​នឹង​ទឹក​បាន​យូរ​ជាង​មុន​ មិន​មែន​មាន​ន័យ​ថា​ទូរសព្ទ​​ទាំង​ពីរ​ម៉ូដែល​នេះ​មិន​ជ្រាប​ទឹក​​​នោះ​ទេ។

 

រក​ឃើញ​ស្ងាត់​ៗ​ iPhone 6s និង​ 6s Plus ​អត់​ជ្រាប់​ទឹក​ទេ​ តែ​ Apple ​មិន​ប្រកាស​ ក្រែងលោ​ចង់ឲ្យ​កក្រើក​ក្នុង​ ​iPhone 7?

ទ្រនាប់​ដែល​គេ​បាន​បិតជុំវិញ​​គែម​ទូរសព្ទ

រក​ឃើញ​ស្ងាត់​ៗ​ iPhone 6s និង​ 6s Plus ​អត់​ជ្រាប់​ទឹក​ទេ​ តែ​ Apple ​មិន​ប្រកាស​ ក្រែងលោ​ចង់ឲ្យ​កក្រើក​ក្នុង​ ​iPhone 7?

សារធាតុ​សីលីកូន​ដែល​ឃើញ​មាន​នៅ​ជុំវិញ​សៀគ្វីពណ៌មាស

ដោយ​សារ​តែ​ខាង​ក្រុមហ៊ុន​ Apple មិន​បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​បច្ចេកវិទ្យានេះ​ថា​ជ្រាប​​​ទឹក ឬ​អត់​​​នេះ​ ដូច្នេះ​​កុំ​សម្អាង​លើ​ការ​ធ្វើ​​តេស្ដ​របស់​ម្ចាស់​គណនី​ Youtube ហើយ​អ្នក​ធ្វេស​ប្រហែស​បណ្ដាល​ឲ្យ​​​ទូរសព្ទ​ធ្លាក់​ចូល​ទឹក​​​ឲ្យ​សោះ៕ ​​​​

​​​​​​​​​

ចុច​អាន៖ បញ្ហា​​មិន​ប្រក្រតី​​បួន​ដែល​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ iPhone 6s ​មួយ​ចំនួន​កំពុង​ជួប​ប្រទះ

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ RedmondPie