ត្រីចំហុយមីសួរ

សួរស្តីប្រិយមិត្ត​ទាំងអស់គ្នាថ្ងៃនេះ មង្គលការ សូម​ធ្វើការណែនាំពីវិធីធ្វើម្ហូប​ដ៏ឆ្ងាញ់មួយមុខ​ទៀតហើយ​ គឺ ត្រីចំហុយមីសួរ។ ដូច្នេះចង់ដឹងថា អាហារមួយ​មុខ​នេះមាន​គ្រឿង​ផ្សំ​អ្វីខ្លះ? ហើយត្រូវធ្វើដូចម្តេច​សូម​​មើលការណែនាំដូចខាងក្រោម៖
 
ត្រីចំហុយមីសួរ
+ គ្រឿងផ្សំ
- ត្រី ៥០០ក្រាម ត្រីដំរី ឬឡាប់យ៉ាក៏បាន
- មីសួរ ១ដុំ(ត្រាំទឹក)
- ផ្សិតក្រៀម ១០០ក្រាម(ត្រាំទឹក)
- ហេបប៊ី ១០០ក្រាម(ត្រាំទឹក)
- ការ៉ុត ១មើមតូចចិតចំណិត
- រំដេង ១ដុំចិតចំណិត 
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ 
- ស្ករស ១ស្លាបព្រាបាយ
- អំបិល ចុងស្លាបព្រាកាហ្វេ
- ទឹកត្រី ១-២ស្លាបព្រាបាយ
- ជីរណា ៤-៥សន្លឹកកាត់ ៣ថ្នាំងដៃ
+ វិធីធ្វើ
១. ដំបូង​យក​រំដេង និងការ៉ុតដាក់រៀបក្នុងចាន​ក្រាលពីក្រោម រួច​មក​ដាក់​ត្រីពីលើ។
២. បន្ទាប់​ពី​ដាក់​ត្រីហើយត្រូវ​ផ្សំគ្រឿង​ ម្សៅស៊ុប, ស្ករស, អំបិល, ទឹកត្រី បន្ទាប់​មក​ចាំ​ដាក់​ មីសួរ, ផ្សិត និងហេបប៊ី។
៣. ជា​ចុង​ក្រោយ​យក​ជី​ដាក់​ពី​លើ​រួច​យក​ទៅ​ដាក់​ចំហុយ​​ឲ្យ​ឆ្អិន​ជា​ការ​ស្រេច៕
  
ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ត្រីចំហុយមីសួរ