NATO៖ ការវាយប្រហារ តាមដែនអាកាស របស់រុស្ស៊ីនៅស៊ីរី មិនចំទីតាំងក្រុម ISIS តែបែរជាចំទីតាំង ក្រុមឧទ្ទាមស៊ីរី ទៅវិញ

អាមេរិក៖ អង្គការ NATO បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃនេះថា ការវាយប្រហារតាមដែនអាកាសរបស់កងទ័ពរុស្ស៊ី នៅក្នុងប្រទេសស៊ីរី គឺមិនមែនចំទីតាំងរបស់ក្រុម IS នោះទេ តែផ្ទុយទៅវិញ បែរជាចំទីតាំងរបស់ក្រុមឧទ្ទាមស៊ីរី។ នេះបើយោងតាម ការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃទី០១ ខែតុលា។

លោក Jens Stoltenberg អគ្គលេខាធិការរបស់អង្គការ NATO បានថ្លែងថា ការវាយប្រហារតាមដែនអាកាស របស់កងទ័ពរុស្ស៊ី នៅក្នុងប្រទេសមិនចំគោលដៅ និងទីតាំងរបស់ក្រុម IS នោះទេ តែផ្ទុយទៅវិញ គឺចំកន្លែងទីតាំងក្រុមឧទ្ទាមស៊ីរី។

នៅថ្ងៃពុធម្សិលមិញ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានស្នើទៅកាន់ក្រុមប្រឹក្សាភិបាលសភាជាន់ខ្ពស់ ដើម្បីពង្រាយទ័ព និងវាយប្រហារក្រុម ISIS ដែលមានមូលដ្ឋាននៅក្នុងប្រទេសស៊ីរី ដោយប្រតិបត្តិការបាន ចាប់ផ្ដើម នៅយប់ថ្ងៃពុធម្សិលមិញ ដែលជាប្រតិបត្តិធំ និងដំបូងបំផុតរបស់វិមានក្រឹមឡាំង សម្រាប់តំបន់ មជ្ឈឹមប្រទេស៕