វៀតណាម ដាក់គុកអ្នកព័ត៌មានម្នាក់ ដោយចោទប្រកាន់ លួចធ្វើចារកម្មឲ្យចិន

ហាណូយ៖ Channel News Asia របស់សិង្ហបុរី បានចេញផ្សាយនៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹង ថា អ្នកសារព័ត៌មានជនជាតិវៀតណាមម្នាក់ ត្រូវបានគេរកឃើញថា បានធ្វើជាចារកម្មឲ្យប្រទេសចិន ហើយត្រូវ បានកាត់ទោសឲ្យជាប់ពន្ធធនាគាររយៈពេល ៦ឆ្នាំ ដោយតុលាការទីក្រុងហាណូយ បន្ទាប់ពីធ្វើការកាត់ក្តី អស់ រយៈពេល ៣ម៉ោង។ នេះបើតាមមេធាវីជនជាប់ចោទ បានឲ្យដឹងយ៉ាងដូច្នេះ។

លោក Ha Huy Hoang បម្រើការងារជាបុគ្គលិកធ្វើការឲ្យទស្សនាវដ្តីមួយ ក្រោមការគ្រប់គ្រង របស់ក្រសួងការ បរទេស ត្រូវបានកាត់ឲ្យជាប់ពន្ធធនាគារ ពីបទឃុបឃិតជាមួយនឹងចារីមួយរូប របស់ប្រទេសចិន។ «លោកត្រូវ បានគេរកឃើញថា បានផ្តល់នូវព័ត៌មាន និងខ្លឹមសារសំខាន់ៗ អំពីសេដ្ឋកិច្ចរបស់វៀតណាម និង ព័ត៌មានទាក់ទង នឹងក្រុមថ្នាក់ដឹកនាំរបស់ខ្លួន ឲ្យទៅកាន់រដ្ឋាភិបាលចិន»។ នេះបើតាមការបញ្ជាក់ពីមេធាវីជនជាប់ចោទ។

បញ្ហាដែលទាក់ទងនឹងប្រទេសចិននេះ បានផ្ទុះឡើងយ៉ាងខ្លាំងនៅវៀតណាម ខណៈប្រទេសទាំងពីរ បាននឹងកំពុង មានបញ្ហាជាមួយគ្នា លើបញ្ហាទឹកដីនៅតំបន់សមុទ្រចិនភាគខាងត្បូង៕

វៀតណាម ដាក់គុកអ្នកព័ត៌មានម្នាក់ ដោយចោទប្រកាន់ លួចធ្វើចារកម្មឲ្យចិន