ក្រសួងការពារជាតិរុស្ស៊ី៖ ការវាយប្រហារ តាមដែនអាកាស នៅស៊ីរីជាថ្មី សំដៅលើគោលដៅចំនួន៤

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ថា កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារ តាម ដែនអាកាសជាថ្មីមួយទៀត នៅក្នុងប្រទេសស៊ីរីទាំងយប់ ដោយបានវាយប្រហារ លើគោលដៅរបស់ក្រុមឧទ្ទាមរដ្ឋ ឥស្លាមចំនួន ៤កន្លែង ដោយជៀសវាងតំបន់ ដែលមានប្រជាជនរស់នៅ។ នេះបើតាមការចេញផ្សាយពីព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី១ តុលា ឆ្នាំ២០១៥។

យន្តហោះចម្បាំងប្រភេទ Sukhoi-24M និងយន្តហោះប្រភេទ Sukhoi-25 បានចេញហោះហើរវាយប្រហារចំនួន ៨ដង ដោយបានវាយប្រហារទៅលើ កន្លែងស្តុកទុករំសេវ នៅជិតទីក្រុង Idlib ប្រទេសស៊ីរី ព្រមទាំងបានវាយ ប្រហារទៅលើមណ្ឌលបញ្ជាការដ្ឋាន កម្ពស់៣ជាន់ របស់ក្រុមឧទ្ទាមរដ្ឋឥស្លាម នៅជិតទីក្រុង Hama ផងដែរ។

ទាក់ទងនឹងការវាយប្រហារតាមដែនអាកាស របស់រុស្ស៊ីនេះដែរ លោក Jens Stoltenberg អគ្គលេខាធិការរបស់ អង្គការ NATO បានថ្លែងថា ការវាយប្រហារតាមដែនអាកាសរបស់កងទ័ពរុស្ស៊ី នៅក្នុងប្រទេសមិនចំគោលដៅ និងទីតាំងរបស់ក្រុម ISIS នោះទេ តែផ្ទុយទៅវិញ គឺចំកន្លែងទីតាំងក្រុមឧទ្ទាមស៊ីរីទៅវិញ៕

ក្រសួងការពារជាតិរុស្ស៊ី៖ ការវាយប្រហារ តាមដែនអាកាស នៅស៊ីរីជាថ្មី សំដៅលើគោលដៅចំនួន៤

ក្រសួងការពារជាតិរុស្ស៊ី៖ ការវាយប្រហារ តាមដែនអាកាស នៅស៊ីរីជាថ្មី សំដៅលើគោលដៅចំនួន៤