ឡុង សុភី ​ទាល់​តែ​បាន​ពី​៥​ពាន់​ដុល្លារ ទៅ ១​ម៉ឺន​ដុល្លារ​ទើប​ឡើង​ការពារ​ខ្សែ​ក្រវាត់

ឡុង សុភី ​ទាល់​តែ​បាន​ពី​៥​ពាន់​ដុល្លារ ទៅ ១​ម៉ឺន​ដុល្លារ​ទើប​ឡើង​ការពារ​ខ្សែ​ក្រវាត់

ជើង​ខ្លាំង ឡុង សុភី ​បាន​បញ្ជាក់​ថា​ចង់​បាន​ប្រាក់​រង្វាន់​ពី​៥​ពាន់​ដុល្លារ ទៅ១​ម៉ឺន​ដុល្លារ​ទើប​ព្រម​ឡើង​វាយ​ការពារ​ខ្សែ​ក្រវាត់​ខារ៉ាប៉ាវ​​ជាមួយ​កីឡាករ​ថៃ Rareung Lukchampacha ​នៅ​ថ្ងៃ​ទី​៨ ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

 

ឡុង សុភី ​ទាល់​តែ​បាន​ពី​៥​ពាន់​ដុល្លារ ទៅ ១​ម៉ឺន​ដុល្លារ​ទើប​ឡើង​ការពារ​ខ្សែ​ក្រវាត់

ឡុង សុភី ឈ្នះ​ខ្សែក្រវាត់​ខារ៉ាបាវ

 

អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​បាន​ផ្គូផ្គង​ ឡុង សុភី ​ឡើង​ការពារ​តំណែង​ជើង​ឯក​ខារ៉ាប៉ាវ​ជា​មួយ​កីឡាករ​ថៃ Rareung Lukchampacha ​រួច​ស្រេច​ហើយ តែ​សាមី​ខ្លួន​មិន​ទាន់​បាន​យល់​ព្រម​អ្វី​នៅ​ឡើយ​ទេ ដោយ​នូវ​រង់ចាំ​ស្ដាប់​ប្រាក់​រង្វាន់​ជាមុន​សិន ទើប​សម្រេច​ថា​ឡើង​វ៉ៃ​ឬ​ក៏​អត់។ ចំពោះ​ការ​រង់ចាំ​នេះ​ដែរ ឡុង សុភី ​បាន​បញ្ជាក់​ថា​ ទាល់​តែ​បាន​ចាប់​ពី​៥​ពាន់​ដុល្លារ​ឡើង​ទៅសម្រាប់​អ្នក​ឈ្នះ ទើប​លោក​យល់​ព្រម ព្រោះ​ថា​បើ​ឱ្យ​តម្លៃ​ខ្លួន​ទាប​ពេក វា​មិន​សក្ដិសម​នឹង​តម្លៃ​នៃ​ខ្សែ​ក្រវាត់​នោះ​ឡើយ។

 

“ខ្ញុំ​ចង់​ឱ្យ​អ្នក​រៀប​ចំ​កម្មវិធី​តំឡើង​ប្រាក់​រង្វាន់​ក្នុង​ប្រកួត​នោះ ​ពី​៥​ពាន់​ដុល្លារ​ទៅ​១​ម៉ឺន​ដុល្លារ​អី​ទៅ​បង ទើប​សក្ដិសម​ ហើយ​បើ​បាន​តិច​ជាង​នេះ​ប្រហែល​ជា​ខ្ញុំ​មិន​ចូល​ប្រកួត​ទេ។ ខ្ញុំ រាល់​ថ្ងៃ​ប្រដាល់​ស្ម័គ្រ​ចិត្ត​ មិនមែន​ជា​អាជីព​ផង… អីចឹង​បើ​បាន​តិច​ដដែល ខ្ញុំ​ប្រគល់​ខ្សែ​ក្រវាត់​ឱ្យ​គេ ហើយ​យក​លុយ​នោះ​តែ​ម្ដង​ទៅ​មិន​ស្រួល​ជាង ។ ខ្ញុំ​ឮ​ដំណឹង​មិន​ទាន់​ច្បាស់​ថា ប្រកួត​នឹង​បាន​តែ​ជាង​១​ពាន់​ទេ​សម្រាប់​អ្នក​ឈ្នះ​នោះ ហើយ​បើ​ចាញ់​បាន​ត្រឹម​តែ​តម្លៃ​ខ្លួន​ប៉ុណ្ណោះ ប្រហែល​ជា​៤០០​ដុល្លារ ”។ សម្ដី សុភី ​ប្រាប់ Sabay ​កាល​ពី​ពេល​កន្លង​មក។

 

ឡុង សុភី ​ទាល់​តែ​បាន​ពី​៥​ពាន់​ដុល្លារ ទៅ ១​ម៉ឺន​ដុល្លារ​ទើប​ឡើង​ការពារ​ខ្សែ​ក្រវាត់ឡុង សុភី (ក្រហម) និង Rareung (ខៀវ)  ប្រកួត​កន្លង​មក​​

 

ទន្ទឹម​នឹង​ការ​ចង់​បាន​ប្រាក់​រង្វាន់​ច្រើន​នេះ​ដែរ អ្នក​ប្រដាល់​ដែល​កាន់​ខ្សែ​ក្រវាត់​៦​គ្រឿង​ខាង​លើ ​បាន​បញ្ជាក់​ទៀត​ថា សូម​ឱ្យ​អ្នក​គាំទ្រ​ជួយ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ប្រដាល់​ក្នុង​ស្រុក​ខ្មែរ​ឱ្យ​ច្រើន​ៗ​ផង ជា​ពិសេស​អ្នក​ឧបត្ថម្ភ​កម្មវិធី​ប្រកួត​តែ​ម្ដង ឱ្យ​ជួយ​បង្កើន​ប្រាក់​រង្វាន់​ដល់​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់ ដើម្បី​ឱ្យ​កីឡាករ​មាន​ទឹក​ចិត្ត​ចូល​ប្រកួត និង​បញ្ចេញ​អស់​ពី​កម្លាំង​កាយ កម្លាំង​ចិត្ត។

 

ងាក​ទៅ​រដូវ​កាល​មុន ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ខារ៉ាប៉ាវ​នេះ​ដែរ ឡុង សុភី ​បាន​បំបាក់​ជើង​ខ្លាំង​ជា​ច្រើន​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក ហើយ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ឈ្នះ​គូ​ប្រជែង ​កែវ រំចង់ ​ត្រឹម​ទឹក​ទី​៤ ពោល​គឺ​ រំចង់​ត្រូវ សុភី វាយ​មួយ​កែង​បែក​កណ្ដាល​ថ្ងាស​ហើយ​ក៏​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង៕

 

អត្ថបទ៖ មុន្នី រម្យ