មូលហេតុដែលគូស្វាមី​ការមិន​ទាន់ចង់បាន​កូន

គូស្វាមីភរិយា​មួយចំនួន​មិនទាន់ចង់​បានកូនក្រោយ​ពេលរៀបការ​រួចឡើយ ព្រោះពួកគេ​ពិតជា​មានមូលហេតុ​ផ្ទាល់ខ្លួន​របស់​ពួកគេ។ ជាការពិត​ណាស់ កូន​ត្រូវការ​ភាព​យកចិត្តទុក​ដាក់​ច្រើន​ពីឪពុកម្តាយ និង​ប្រភព​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ផងដែរ។
ដូច្នេះ​គ្មានអ្វីត្រូវ​ឆ្ងល់ទេ ភាពមិនទាន់​ចង់បាន​កូនបាន​ក្លាយ​ជារឿង​មួយធម្មតា​ទៅហើយ​ចំពោះពិភពលោក​បច្ចុប្បន្ន​នេះ ព្រោះដោយ​សារស្ថេរភាព​ស្នេហា និង​ហិរញ្ញវត្ថុ​ជារឿងមួយ​ពិបាក​នឹង​ធ្វើ។
 
មូលហេតុដែលគូស្វាមី​ការមិន​ទាន់ចង់បាន​កូន
ម្យ៉ាងវិញទៀត មនុស្សមួយ​ចំនួន​មិនទាន់​ចង់បាន​កូន ដោយ​សារមូល​ហេតុមុខរបរ។ ពួកគេក៏​មានហេតុផល​ផ្ទាល់ខ្លួន​ផ្សេង​ទៀតដែរ។ នៅពេល​ត្រូវរង់ចាំ​រយៈពេល​យូរ​ដើម្បី​ពង្រីក​មុខរបរ​ឲ្យធំ​ឡើង រង់ចាំពេលវេលា​ដែល​សក្តិសម ហើយអ្នក​រវល់នឹង​កូនរបស់​អ្នក នោះអ្នក​ប្រហែល​ជាមិន​អាចឈានដល់​គោលដៅ​របស់អ្នក​ឡើយ។ ដូច្នេះ ការពន្យា​កំណើត​អាច​ជាហេតុផល​មួយត្រឹម​ត្រូវ ប្រសិនបើ​អ្នក​នៅមានពេលវេលា​ជាច្រើនឆ្នាំ​ទៅមុខទៀត។
ហេតុអ្វីបាន​ជាគូស្វាមីភរិយា​ពន្យាកំណើត?
ហេតុផលសុខភាព
គូស្វាមីភរិយា​មួយចំនួនពិតជា​មានបញ្ហាសុខភាព​មែន ទើបធ្វើឲ្យ​ពួកគេ​ពន្យា​កំណើត។ ជាទូទៅ​ពួកគេរង់ចាំ​រហូតដល់​ជំងឺបាន​ជាសះស្បើយ ដើម្បី​ចាប់ផ្តើម​យកកូន។
ហេតុផល​មុខរបរ
នៅពេលអ្នក​មមាញឹក​នឹងការ​រកស៊ី ដូច្នេះការពន្យាកំណើត​ជារឿងមួយ​ធម្មតា ព្រោះអ្នក​គ្មានពេលវេលា​គ្រប់គ្រាន់​ដើម្បីមើល​ថែគេឡើយ។ ប៉ុន្តែត្រូវគិតពី​អាយុខ្លួន​ឯងផង កុំពន្យា​កំណើត​យូរ​ពេក។
ហេតុផល​ស្នេហា
ជាទូទៅ ការ​យកកូនត្រូវ​ការពេលវេលា​រង់ចាំ ព្រោះគូស្វាមីភរិយា​មួយចំនួន​មានការ​សង្ស័យ​អំពីស្នេហា​ផិតក្បត់​នឹងគ្នា។ បើមិន​ដូច្នោះទេ អនាគត​ជីវិតរបស់​កូននឹង​ត្រូវបំផ្លាញ​ដោយសារ​តែឪពុកម្តាយ​លែងលះ​គ្នា។
ហេតុផល​ហិរញ្ញវត្ថុ
ការយកកូន​ជាប្រភពនៃ​តម្រូវការ​មួយ។ តែ​ជាទូទៅ គូស្វាមីភរិយា​នៅមាន​ការព្រួយបារម្ភអំពី​ស្ថេរភាពហិរញ្ញវត្ថុ ដូច្នេះត្រូវការ​ពេលវេលារង់ចាំ​សិន មុននឹង​សម្រេចចិត្ត​យកកូន៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មូលហេតុដែលគូស្វាមី​ការមិន​ទាន់ចង់បាន​កូន