សាឡាត់ ស្រីឡាង ចូល​ហាត់​តេក្វាន់ដូ

សាឡាត់ ស្រីឡាង ចូល​ហាត់​តេក្វាន់ដូ

សាឡាត់ ស្រីឡាង ចាប់​ផ្ដើម​ចូល​ហាត់​តេក្វាន់ដូរ ដើម្បី​បំពេញ​បំណង​តាំង​ពី​ក្មេង និង​សង្ឃឹម​ថា អាច​មាន​ប្រយោជន៍​សម្រាប់​ការងារ​សិល្បៈ​ទៀត​ផង។

 

សាឡាត់ ស្រីឡាង ចូល​ហាត់​តេក្វាន់ដូ

 

“ថា​មិន​ត្រូវ​ដែរ ក្រែង​លោ​បាន​ថត​រឿង​វ៉ៃ​គ្នា​អី​ទៅ មិន​ឡូយ​ហើយ បើ​មាន​ពេល​ខ្ញុំ​ហាត់​រហូត​ហ្នឹង”។ ស្រី​ឡាង ថ្លែង​មក​កាន់ Sabay ព្រឹក​នេះ។ តារា​ស្រី​វ័យ​ក្មេង​រូប​នេះ​បន្ថែម​ថា កន្លង​មក ​នាង​គ្មាន​ឱកាស​ហាត់​កីឡា​ប្រភេទ​នេះ​ទេ ដោយ​សារ​តែ​ហេតុផល​ការ​សិក្សា ហើយ​ពេល​នេះ​តាម​រយៈ​ការ​ណែនាំ​ពី​អ្នក​ស្គាល់​គ្នា​ម្នាក់ ទើប​នាង​សម្រេច​ចិត្ត​ចូល​ហាត់​រៀន​តែ​ម្ដង។

 

ស្រីឡាង បាន​រៀបរាប់​បន្ថែម​ថា នាង​ចាប់​ផ្ដើម​ហាត់​ទាំង​ព្រឹក-ល្ងាច​នៅ​សាលា SIS ពី​មូលដ្ឋាន​គ្រឹះ​រួម​មាន​ការ​លើក​ជើង​ធាក់ ទាត់ និង​របៀប​ដាល់​ជា​ដើម។ នៅ​ទី​នោះ​ភាគ​ច្រើន​ជា​សិស្ស​ប្រុសៗ ចំណែក​សិស្ស​ស្រី​មាន​តិចតួច​បំផុត ព្រោះ​មិន​សូវ​មាន​អ្នក​ចូលចិត្ត​កីឡា​ហក់លោត​ដូច្នេះ​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា ​កញ្ញា​ថ្ពាល់​ខួច​ដដែល​អះអាង​ថា មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ​សម្រាប់​នាង​ជា​ស្រី ព្រោះ​អ្នក​សិល្បៈ​ចេះ​តេក្វាន់ដូ​កាន់​តែ​ប្រសើរ។

 

សាឡាត់ ស្រីឡាង បាន​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​អាច​នាង នឹង​បន្ត​ហាត់​ជា​រៀង​រហូត​ទៅ​ ដើម្បី​ស្រវា​ឱកាស​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ទៀត​ផង។ ប៉ុន្តែ​តារា​ស្រី​ញញឹម​ស្រស់​អះអាង​ថា គ្រប់​យ៉ាង​អាស្រ័យ​លើ​កាលៈទេសៈ​ជាក់​ស្ដែង​អាច​ផ្ដល់​ឱ្យ​កម្រិត​ណា​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​កំពុង​មមាញឹក​ក្នុង​វិស័យ​សិល្បៈ​សម្ដែង។ ប៉ុន្តែ​ជាមួយ​គ្នា​នោះ នាង​ក៏​មាន​គម្រោង​ចូល​ហាត់​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​ផង​ដែរ ហើយ​ជា​ជំហាន​បន្ទាប់៕

សាឡាត់ ស្រីឡាង ចូល​ហាត់​តេក្វាន់ដូ

 

សាឡាត់ ស្រីឡាង ចូល​ហាត់​តេក្វាន់ដូ

 

សាឡាត់ ស្រីឡាង កំពុង​ហាត់​(រូបភាព៖ ផ្ដល់​ដោយ​ ស្រីឡាង)

 

អាន​អត្ថបទ៖  ប៉ែន ចំរុង ថា​លោក​មិន​មែន​​​តួ​ឯក តែ​ជា​​តួ​សំខាន់

 

អាន​អត្ថបទ៖  ព្រោះ​តែ​សិល្បៈ​តារាស្រី​ស្អាត ៣ ដួងព្យួរ​ការ​សិក្សា​ត្រឹម​វិទ្យាល័យ

 

អត្ថបទ៖ សំ ជំនាញ