សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «គីមីជីវៈ » សិក្សា​ថ្នាក់​ឧត្ដមសិក្សា

យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា ជំនាញ​គីមីជីវៈ​ដូចខាងក្រោម៖

ដើម្បី​សិក្សា​ជំនាញ​គីមីជីវៈ យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជា​គីមីវិទ្យា និង​ជីវវិទ្យា។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកមុខ​ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល​បួន​ឆ្នាំ ស្មើ​និង១២០ក្រេ​ឌី​ត។ ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង​ទាក់ទង​ការយល់ដឹង​ពី​គីមីសរីរាង្គ គីមី​អ​សរីរាង្គ គីមីជីវៈ គីមីជីវៈ​សរីរាង្គ។ យល់ដឹង​ពី​ថាមពល​ជីវថាមពល​ជីវវិទ្យា​ទូទៅ សារធាតុ​ពូ​ល និង​ភាសា​អង់គ្លេស។ល។

និស្សិត​ដែល​សិក្សា​ជំនាញ​គីមីជីវៈ ឬ​បរិញ្ញាបត្រ​គីមីជីវៈ​នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​ឬ​មុខនាទី​ដូចជា ធ្វើជា​សាស្ត្រាចារ្យ​គីមី នៅតាម​គ្រឹះស្ថានសិក្សា។ ជា​បុគ្គលិក​នៅ​ទីពិសោធនផ្សេងៗក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន( ក្រសួងបរិស្ថាន ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ណិ​ង​នេសាទ)។ ជា​បុគ្គលិក​នៅ​រោងចក្រ​ផលិត​ចំណីអាហារ ស៊ីម៉ង​តិ៍ ភេសជ្ជៈ ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័នផ្សេង។ល។

ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា។

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម