​កម្មករ និយោជិត​បាន​ឈប់សម្រាក​៤​ថ្ងៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដោយមាន​ប្រាក់​ឈ្នួល

​រាជធានី​ភ្នំពេញ​៖​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជូនដំណឹង​ដល់​ម្ចាស់​និង នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ដែល​ស្ថិតក្នុង​ដែន​នៃ​ច្បាប់​ស្តីពី​ការងារ​ត្រូវ អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ទាំងអស់​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ក្នុងអំឡុងពេល​៤​ថ្ងៃ គឺ​ថ្ងៃទី​១១-១២-១៣ និង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ ជំនួស​ថ្ងៃអាទិត្យ​ទី​១១​។ 

​    ​សេចក្តីជូនដំណឹង ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៥​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា ត្រូវ​រៀបចំ​បើកប្រាក់​ឈ្នួល​ដល់ក​ម្មករ ឲ្យ​បាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។ ប្រសិនបើ​ពុំមាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ទាន់ពេល អាច​ផ្តល់ប្រាក់​បុរេប្រទាន​យ៉ាងតិច​៥០%៕

​កម្មករ និយោជិត​បាន​ឈប់សម្រាក​៤​ថ្ងៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដោយមាន​ប្រាក់​ឈ្នួល