ពន្ធដារ​ទុកពេល​មួយខែ​ទៀត​ ឲ្យម្ចាស់​អចនល​ទ្រព្យ​ដែល​មិនទាន់​បង់ពន្ធ​ទៅបង់ពន្ធ​

អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​បាន​ប្រកាស​ពន្យា​ពេល​មួយខែ​ទៀត​ សម្រាប់​ម្ចាស់​អចនល​ទ្រព្យដែល​ មិនទាន់​បង់ពន្ធ​។ក្នុង​ករណី​នៅតែបង់​ពន្ធ​យឺត​យ៉ាវទៀត​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​ចាត់​វិធាន​ការ​ស្រប​តាម​ច្បាប់​ស្តីពី​សារ​ពើពន្ធ​ជាធរមាន​។ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ស្នើឲ្យម្ចាស់​ អចលន​ទ្រព្យ​ទាំង​អស់​ដែល​មាន​អចលន​ទ្រព្យ​ស្ថិតក្នុង​ភូមិ​សាស្ត្រ​ត្រូវជាប់​ពន្ធលើ​អចលន​ទ្រព្យនៃ​រាជធានី​ខេត្ត​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បង់ពន្ធ​ឲ្យបាន​មុនដំណាច់​ខែតុលា​ឆ្នាំ​២០១៥នេះ។
ពន្ធដារ​ទុកពេល​មួយខែ​ទៀត​ ឲ្យម្ចាស់​អចនល​ទ្រព្យ​ដែល​មិនទាន់​បង់ពន្ធ​ទៅបង់ពន្ធ​ ​មូល​ហេតុ​នៃការ​ជូនដំណឹង​នោះ​ដោយ​សារ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ពិនិត្យ​ឃើញថា​ រហូត​មកទល់​ពេល​ នេះ​ មានម្ចាស់​អចលន​ទ្រព្យ​ជាច្រើន​បាន​មកប្រកាស​បង់ពន្ធ​ដារ ​លើ​អចលន​ទ្រព្យ​សម្រាប់​ឆ្នាំ២០១៥ ​ហើយក៏​នៅមាន​ម្ចាស់​អចលន​ទ្រព្យ​មួយ​ចំនួន​តូចផ្សេង​ទៀត ​នៅមិន​ទាន់​បាន​បំពេញ​កាតព្វ​កិច្ចបង់​ពន្ធ​ប្រភេទ​នេះ​នៅឡើយទេ។ ​
ចំពោះ​សេចក្តី​ជូនដំណឹង​ពេល​នេះ ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បញ្ជាក់ថា ​ដើម្បី​បង្កលក្ខណៈ​ងាយ​ស្រួល​ និងផ្តល់​លទ្ធភាព​ជូនម្ចាស់​អចល​ទ្រព្យ​ដែល​មិនទាន់​បាន​មកបង់ពន្ធ ​មានពេល​វេលា​គ្រប់គ្រាន់​ក្នុងការ​មកប្រកាស​បង់ពន្ធ​នេះ ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​សម្រេច​ពន្យា​ពេល​នៃការ​ប្រកាស​បង់ពន្ធ​លើ​អចលន​ទ្រព្យ​សម្រាប់​ឆ្នាំ​២០១៥នេះ​ រហូត​ដល់​ថ្ងៃទី​៣១ ខែតុលា​ឆ្នាំ​២០១៥។
ពន្ធដារ​បាន​ព្រមានថា​ ម្ចាស់​អចលន​ទ្រព្យ​ទាំងឡាយ​ ដែល​មិនមក​ប្រកាស​បង់ពន្ធ​ក្នុងអំឡុង​ពេល​ឬក្រោយ​ការពន្យា​ពេល​ខាងលើ​នេះ​ នឹងត្រូវ​ទទួល​រងនូវ​ទោសទណ្ឌ​ ស្របតាម​ច្បាប់​ ស្តីពីសារ​ពើពន្ធ​ជាធរមាន៕​

អត្ថបទ វ៉ាន វណ្ណរ៉ា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​