១១ សំណួរ​ដែល​អ្នក​គួរ​សួរ ទៅកាន់​គ្រូពេទ្យ អំពី “​ការ​មាន​ផ្ទៃពោះ​”

១១ សំណួរ​ដែល​អ្នក​គួរ​សួរ ទៅកាន់​គ្រូពេទ្យ អំពី “​ការ​មាន​ផ្ទៃពោះ​”

​រាប់​ចាប់តាំងពី​អ្នក​មាន​ផ្ទៃពោះ​មក សូម​សាកសួរ​គ្រូពេទ្យ​របស់​អ្នក អំពី​ការ​មាន​ផ្ទៃពោះ នូវ​សំណួរ​មួយចំនួន ដូចខាងក្រោម​នេះ ៖

១. តើ​កូន​របស់​ខ្ញុំ អាច​នឹង​កើត​នៅ​ថ្ងៃ​ណា​?
២. តើ​ខ្ញុំ​គួរប្រើ​ថ្នាំ​គ្រាប់​វីតាមីន​ប្រភេទ​ណា​ទៅ​?
៣. តើ​ខ្ញុំ​គួរ​ហាត់ប្រាណ​បែបណា ទើប​ល្អ​ចំពោះ​សុខភាព​ខ្ញុំ និង​ទារក​ក្នុង​ផ្ទៃ​?
៤. អា​ការៈព្រមាន​បែបណាខ្លះ ដែល​តម្រូវ​ឲ្យ​ខ្ញុំ​ត្រូវ​ទៅ​ពេទ្យ ដើម្បី​ពិនិត្យ​សុខភាព​ភ្លាមៗ​?
៥. អំឡុង​ពេល​មាន​ផ្ទៃពោះ តើ​ខ្ញុំ​គួរ​ញ៉ាំ​អ្វី​? និង​តម​អ្វី​ខ្លះ​ទៅ​?
៦. តើ​ខ្ញុំ​គួរតែ​ឡើង​ទម្ងន់​ប៉ុន្មាន​ក្នុង​មួយ​ខែ​? និង​អំឡុងពេល​មាន​ផ្ទៃពោះ​?
៧. តើ​ខ្ញុំ​មាន​បញ្ហា​អ្វី​ទេ​? តើ​គួរ​ធ្វើតេស្ត​អ្វី​ផ្សេង​ទៀត​ដែរ​ឬទេ​?
៨. តើ​អ្វី​ដែល​ជា​ក្តីបារម្ភ ចំពោះ​សុខភាព​របស់ខ្ញុំ​?
៩. តើ​លោក​គ្រូពេទ្យ អាច​ឲ្យ​តារាង​ថ្នាំ ដែល​ខ្ញុំ​ត្រូវ​ប្រុងប្រយ័ត្ន ក្នុងការ​ទទួលទាន​បាន​ដែរឬទេ​?
១០. តើ​ខ្ញុំ​ត្រូវ​មក​ជួប​លោក​គ្រូពេទ្យ លើក​ក្រោយ​នៅ​ថ្ងៃ​ណា​? ញឹកញាប់​ប៉ុណ្ណា​?
១១. តើ​ខ្ញុំ​ត្រូវ​ទៅ​ជួប គ្រូពេទ្យ​ជំនាញ​ផ្សេង​ទៀត​ដែរ​ឬទេ​?

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។