តើ​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺជា​អ្វី​?

ភ្នំពេញ​: សួរ​ស្ដី ខ្ញុំបាទ​ឈ្មោះ សុផល ឌី​យ៉ា​ម៉ូ​នី ​ដែលជា​អ្នក​ប្រឹក្សា​យោបល់​អំពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​។ កាលពី​សប្ដាហ៍​មុន លោកអ្នក​ប្រហែលជា​បាន​ជ្រាប​ហើយ​អំពី​ការចុះផ្សាយ​កម្រង​អត្ថបទ​យល់ដឹង​ស្តីអំពី សេវា​ធានារ៉ាប់រង​អាយុជីវិត​នៅលើ​ទំព័រ​កាសែត​រស្មី​កម្ពុជា​នេះ​ក្នុង​រយៈពេល 10​សប្ដាហ៍​។ ហើយ​ប្រសិនបើ​លោក​អ្នកមាន​ចម្ងល់​អំពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​លោកអ្នក​អាច​ជួប​ជាមួយនឹង​បុគ្គលិក​ក្រុមហ៊ុន​ដោយផ្ទាល់​តាមរយៈ​ទូរស័ព្ទ​ឬ​ចូលទៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុមហ៊ុន​ដែលមាន​នៅ​ខាងចុង​អត្ថបទ​នេះ ។

​នៅ​សប្ដាហ៍​នេះ ខ្ញុំបាទ​នឹង​លើកយក​សំណួរ​ដែល​អតិថិជន​តែងតែបាន​សាកសួរ​ជា​ញឹកញាប់​។ នោះ​គឺ តើ​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺជា​អ្វី ហើយ​វា​ខុសគ្នា​ដូចម្តេច​ពី​សេវា​ធានារ៉ាប់រង​ទូទៅ​។

​តើ​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺជា​អ្វី​?
​សេវា​ធានារ៉ាប់រង​អាយុជីវិត ​គឺជា​កិច្ចសន្យា​រវាង​អ្នក​ដែល​ត្រូវបាន​ធានារ៉ាប់រង (​អ្នក​បង់ប្រាក់​)​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​។ តាមរយៈ​កិច្ចសន្យា​នេះ ក្រុមហ៊ុន​បាន​សន្យា​ផ្ដល់​សំណង​ដល់​អ្នកទទួលផល​(​ដែល​អាចជា​សមាជិកគ្រួសា​រ​)​នូវ​ទឹកប្រាក់​មួយកញ្ចប់​នៅពេល​ដែលមាន​គ្រោះ​អកុសល​បានកើត​ឡើង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត ឬ​ពិការភាព​ទាំងស្រុង និង​ជា​អចិន្ត្រៃយ៍ ចំពោះ​បុគ្គល​ដែលជា​កម្មវត្ថុ​នៃ​ការធានា​។ ក្រុមហ៊ុន​ក៏​នឹង​ផ្ដល់​ទឹកប្រាក់​ដែលជា​អត្ថប្រយោជន៍​នៅ​កាលបរិច្ឆេទ​ផុតកំណត់​នៃ​បណ្ណ​សន្យា​រ៉ាប់រង ប្រសិនបើ​បុគ្គល​ដែលជា​កម្មវត្ថុ​នៃ​ការធានា​បន្ត​រស់នៅ​ដោយ​គ្មាន​គ្រោះ​អកុសល​កើតឡើង​ក្នុងករណី​បណ្ណ​សន្យា​រ៉ាប់រង​នៅតែមាន​សុពលភាព​។​

​និយាយ​ដោយ​ខ្លី​គឺជា​មធ្យោបាយ​ក្នុងការ​ផ្តល់​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង ក្នុងករណី​ដែលមាន​គ្រោះ​អកុសល​កើតឡើង​ចំពោះ​យើង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត ឬ​ពិការភាព​ទាំងស្រុង និង​ជា​អចិន្ត្រៃយ៍​។​

​តើ​សេវា​ធានារ៉ាប់រង​អាយុជីវិត ខុសគ្នា​ពី​សេវា​ធានារ៉ាប់រង​ទូទៅ​ដូចម្តេច​?
​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺជា​កិច្ចសន្យា​រយៈពេល​វែង​(​ឧទាហរណ៍​៖ 10​ឆ្នាំ 12​ឆ្នាំ និង 15​ឆ្នាំ​) ដែល​ផ្ដោតទៅលើ​ការផ្ដល់​សំណង​អ្នកទទួលផល​ក្នុងករណី​មាន​គ្រោះ​អកុសល​កើតឡើង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត ឬ​ពិការភាព​ទាំងស្រុង និង​ជា​អចិន្ត្រៃយ៍​លើ​បុគ្គល​ដែលជា​កម្មវត្ថុ​នៃ​ការធានា​។​

​ចំណែកឯ​សេវា​ធានារ៉ាប់រង​ទូទៅ​វិញ​គឺជា​កិច្ចសន្យា​រយៈពេល​ខ្លី​(​ឧទាហរណ៍​៖ ប្រចាំឆ្នាំ​) ដែល​ផ្ដោតទៅលើ​ការផ្ដល់​សំណង​ចំពោះ​ការខូចខាត​ដូចជា រថយន្ត ផ្ទះសម្បែង គ្រឿងអលង្កា អគ្គិភ័យ និង​សុខភាព​ជាដើម​។​

​សំណួរ​ប្រចាំ​សប្ដាហ៍​៖

​សំនួរ​៖ តើ​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺជា​អ្វី​? ចូរ​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​ជាងគេ​

​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺជា​
​ក​.  ការធានារ៉ាប់រង​លើ​ទ្រព្យសម្បតិ្ត​
​ខ​.  មធ្យោបាយ​ការពារ​ស្ថិរភាព​ហិរញ្ញវត្ថុ​គ្រួសារ​
​គ​.  ការ​សន្សំ​ប្រាក់​
​ឃ​. ការការពារ​ជីវិត​មនុស្ស​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​

​សូម​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ រួច​ផ្ញើ​ទៅកាន់​អាសយដ្ឋាន អ៊ីម៉ែ​ល [email protected] [email protected]វ ឈ្មោះ និង​លេខ​ទូរស័ព្ទ​របស់លោក​អ្នក​។​
​សម្រាប់​លក្ខខណ្ឌ​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​៖
www.prudential.com.kh/corp/prudential_km_kh/liuterm

តើ​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺជា​អ្វី​?