​រថយន្ត​វី​ហ្គោ បុក​ស្ត្រី​មាន​ផ្ទៃពោះ ៣​ខែ​ម្នាក់ស្លាប់​នៅ​ស្រុក​កំពង់​សិលា​

ព្រះសីហនុ: រថយន្ត​ម៉ា​កវី​ហ្គោ​១​គ្រឿង បាន​បើក​ទៅបុក​ស្ត្រី​ម្នាក់ ដែលមាន​ផ្ទៃពោះ​៣​ខែ បណ្តាល អោយ​ស្លាប់ នៅ​យប់ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​អាវុធហត្ថ​ស្រុក​កំពង់​សិលា បានអោយដឹងថា រថយន្ត​ម៉ា​កវី​ហ្គោ​១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-9896 ដែល​បានធ្វើ​ដំណើរ​ពី ភ្នំពេញ មក​ក្រុងព្រះសីហនុ ពេល​ដល់​កន្លែងកើតហេតុ​ខាងលើ ក៏បាន​បុក​ស្ត្រី​ម្នាក់ ដែល​កំពុង ដើរ​តាម​ចិញ្ចើមផ្លូវ​តែម្នាក់ឯង បណ្តាលអោយ​ស្លាប់ នៅនឹងកន្លែង​តែម្តង​។  អ្នកបើករថយន្ត ឈ្មោះ ទូច ច័ន្ទ​ធា​និ​ន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជា​ប៉ូលិសអន្តោប្រវេសន៍ ខេត្ត​ព្រះសីហនុ  មាន​ទីលំនៅ ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ក្រុងភ្នំពេញ​។  ស្ត្រី​ដែល​ស្លាប់​នោះ ឈ្មោះ ប៉ូច សុខន អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ជិត​កន្លែង​កើត​ហេ​តុខាងលើ​។

​ក្រោយពេល​កើតហេតុ កម្លាំង​អាវុធហត្ថ និង​កម្លាំង​ប៉ូលិស ស្រុក​កំពង់​សិលា បាន​ចុះមក​អន្តរាគមន៍ ធ្វើការ​វាស់វែងរថយន្ត ដែល​បង្កហេតុ​នោះ ព្រមទាំង​ឃាត់ខ្លួន អ្នកបើកបរ យកមក​កាន់ អធិការដ្ឋាន​នគរបាល ស្រុក​កំពង់​សិលា ដើម្បី​រង់ចាំ​ការដោះស្រាយ តាម​នីតិវិធី​ច្បាប់​។ ចំណែក​សព ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​រៀបចំ​ធ្វើបុណ្យ​៕V/S