​ប៉ូលិស​កោះធំ ឃាត់ខ្លួន​មនុស្ស​២​នាក់ ករណី​ចែកចាយ​គ្រឿងញៀន

​កណ្តាល: កម្លាំង​នគរបាល​ស្រុក​កោះធំ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំពៅ​ពូន បាន​បង្ក្រាប​មុខសញ្ញា ចែកចាយ​គ្រឿងញៀន និង​ឃាត់ខ្លួន​មនុស្ស​២​នាក់ នៅមុខ​កាស៊ីណូ​ហ្គេ​ន​ដ្រា​ហ្គ​ន ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល កាលពី​វេលា​ម៉ោងជាង ៩ ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ ។​

​លោក ឈឿន ប៊ុន​ឆន អធិការ​ប៉ូលិស ស្រុក​កោះធំ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែលជា​មុខសញ្ញា ចែកចាយ​គ្រឿងញៀន ទាំង​២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១.​ឈ្មោះ ថោង មករា ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មាន​ទីលំនៅ ភូមិ​ជ្រោ​យគរ ឃុំ​ជី​រោទិ៍​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មុខរបរ កសិករ និង​ទី​២.​ឈ្មោះ ផាង វៀត​ហ៊ឹង ភេទ​ប្រុស អាយុ ៣០ ឆ្នាំ (​ជនជាតិ​វៀតណាម​) មាន​ទីលំនៅ ភូមិ​ភូ​ថា​ន់ ឃុំ​ដុង​គី ស្រុក​អាង​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម មុខរបរ មិន​ពិតប្រាកដ ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ២ កញ្ចប់ ទូរស័ព្ទ​ចល័ត ២ គ្រឿង កាបូប​តូច​ដាក់​ប្រាក់​ចំនួន ២ ។​

​លោក​អធិការ បាន​ឲ្យ​ដឹង​ទៀតថា នៅវេលា​ខាងលើ កម្លាំង​អធិការដ្ឋាន បាន​សហការ​ជាមួយ​កម្លាំង ប៉ុស្តិនគរបាល​រដ្ឋបាល​សំពៅ​ពូន ចេញ​ល្បាត​រួមគ្នា ហើយ​បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា មានការ​ណាត់​ដោះដូរ សារធាតុ​ញៀន​ខុសច្បាប់ នៅ​ទីតាំង​សង្វៀន បញ្ជល់មាន់ មុខ​កាស៊ីណូ​ជ្រៃ​ធំ ។ ពេលនោះ កម្លាំង​ប៉ូលិស ក៏​ចុះ​ស្រាវជ្រាវ​ពួនស្ទាក់ រហូត​ជនល្មើស​ចេញពី​សង្វៀន ដើរ​រហូត​ចំណុចកើតហេតុ ក៏​ត្រូវបាន​កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចាប់​ឃាត់ និង​ឆែកឆេរ​ឃើញ ពិត​ជាមាន​រក្សាទុក​សារធាតុ​ញៀន​ខុសច្បាប់ ។​

​លោក​អធិការ បាន​បញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូន មក អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់ ៕V/S

​ប៉ូលិស​កោះធំ ឃាត់ខ្លួន​មនុស្ស​២​នាក់ ករណី​ចែកចាយ​គ្រឿងញៀន

​ប៉ូលិស​កោះធំ ឃាត់ខ្លួន​មនុស្ស​២​នាក់ ករណី​ចែកចាយ​គ្រឿងញៀន

​ប៉ូលិស​កោះធំ ឃាត់ខ្លួន​មនុស្ស​២​នាក់ ករណី​ចែកចាយ​គ្រឿងញៀន