ប្តី​ប្រមឹក​ដាល់​ប្រពន្ធ​បែក​ភ្នែក​ ប្រពន្ធ​ខឹង​វាយ​វិញ​សន្លប់​

ខេត្ត​ត្បូង​ឃ្មុំ ៖ បុរស​ប្រមឹក​ម្នាក់​​បាន​វាយ​ប្រពន្ធ​បែក​ចិញ្ចើម​ហូរ​ឈាម​ត្រូវ​ប្រពន្ធ​ វាយ​តប​វិញ​សន្លប់​នៅ​លើ​ផ្ទះត្រូវ​បាន​គេ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ​បង្អែក​ស្រុក​ត្បូង​ឃ្មុំ​។ ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៧ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​៣០​ ក​ញ្ញា ២០១៥ ។

​លោក​វរ​សេនីយ៍​ត្រី ឡុង សារិន អធិការ​រង​នគរ​បាល​ស្រុក​ត្បូង​ឃ្មុំ​បាន​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ​ស៊ា សុភា អាយុ​៣៣​ឆ្នាំ រស់​នៅ​ភូមិ​តែម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូង​ឃ្មុំ​។

លោក​អធិការ​រង​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​បុរស​ជា​ប្តី​បាន​ផឹក​ស៊ី​រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក​នៅ ​ផ្ទះ​អ្នក​ភូមិ​ម្នាក់​ លុះ​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​​ទើប​មក​ដល់​ផ្ទះ​​ក៏​កើត​មាន​ទំនាស់​ពាក្យ ​សម្តី​ជាមួយ​ប្រពន្ធ​ ដោយ​បាន​ជេរ​បញ្ចោរ​គ្នា​ទៅ​វិញ​ទៅ​មក​ រហូត​ផ្ទុះ​កំហឹង​​ប្តី​​​ដាល់​ប្រពន្ធ​បែក​ត្របក​ភ្នែកខាង​ស្តាំ​។

លោក​អធិការ​បន្ត​ទៀត​ថា ស្ត្រី​ជា​ប្រពន្ធ​បន្ទាប់ពី​ប្តី​វាយ​បែក​ភ្នែក​ឈឺ​ចុក​ចាប់​ខ្លាំង​ពេក​ ទ្រាំ​មិន​បាន​បានដើរ​ទៅ​យក​ថូ​ផ្កា​មក​វាយ​លើ​ប្តី​វិញ​ត្រូវ​ចំ​ក្បាល​ បណ្តាល​ឱ្យ​សន្លប់​ស្តូក​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ជិត​ខាង​នាំ​ប្តី​ទៅ​សង្គ្រោះ​នៅ​ មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ត្បូង​ឃ្មុំ​ភ្លាមៗដែរ៕

ប្តី​ប្រមឹក​ដាល់​ប្រពន្ធ​បែក​ភ្នែក​ ប្រពន្ធ​ខឹង​វាយ​វិញ​សន្លប់​
ប្តី​ប្រមឹក​ដាល់​ប្រពន្ធ​បែក​ភ្នែក​ ប្រពន្ធ​ខឹង​វាយ​វិញ​សន្លប់​
ប្តី​ប្រមឹក​ដាល់​ប្រពន្ធ​បែក​ភ្នែក​ ប្រពន្ធ​ខឹង​វាយ​វិញ​សន្លប់​
ប្តី​ប្រមឹក​ដាល់​ប្រពន្ធ​បែក​ភ្នែក​ ប្រពន្ធ​ខឹង​វាយ​វិញ​សន្លប់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត